បង្កើតឱកាសការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករក្នុងអាស៊ាន

(VOVWORLD) -នាព្រឹកថ្ងៃទី ២៨ ខែមិនា នៅទីក្រុងហាណូយ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានរៀបចំសិក្ខាសាលាស្ដីពីក្របខ័ណ្ឌ សមត្ថភាពអាស៊ាន និងកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងអាស៊ាន។
បង្កើតឱកាសការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករក្នុងអាស៊ាន - ảnh 1 បង្កើតឱកាសការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករក្នុងអាស៊ាន

សហគមន៍សេដ្ឋកិច្ចអាស៊ានដែលបានបង្កើតនាឆ្នាំ២០១៥ បាននាំមកនូវការធ្វើសមាហរណកម្មតំបន់គ្រប់ជ្រុងជ្រោយអំពីពលករ ការងារធ្វើរវាងបណ្ដាប្រទេសជាសមាជិតក្នុងប្លុកអាស៊ាន។ ហេតុដូច្នេះហើយ ពលករនៃបណ្ដាប្រទេសជាសមាជិតអាស៊ានអាចធ្វើការ និងជ្រើសរើសយកការងារធ្វើដោយសេរី មិនថានៅប្រទេសណា ដែលខ្លួនមានបំណង។ នាបច្ចុប្បនេះ បណ្ដាប្រទេសជាសមាជិកអាស៊ានកំពុងអនុវត្តន៍កិច្ចព្រមព្រៀង លើផ្នែកមុខងារចំនួន៨ រួមមាន ៖ វេជ្ជសាស្ត្រ ទន្តសាស្ត្រ វិស្វករ ស្ថាបត្យករ គណនេយ្យ គិលានុបដ្ឋាន ការស្ទង់មតិ និងទេសចរណ៍។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Nguyen Thi Ha  អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានមានប្រសាសន៍ថា៖

“ចំនួនការងារធ្វើនៃវិស័យផ្នែកមុខងារ ៨ ពោលខាង លើស្រូបយកអត្រាដ៏តូច ក្នុងចំណោមការងារធ្វើ ដែលសហគមន៍សេដ្ឋកិច្ចអាស៊ានផ្ដល់មកតែបុណ្ណោះ។ ដើម្បីជួយឧបត្ថម្ភកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកនោះ អាស៊ានបានកសាងក្របខ័ណ្ឌសមត្ថភាពអាស៊ាន ដើម្បីអាចប្រៀបធៀបសមត្ថភាពរវាងបណ្ដាប្រទេសជាសមាជិក ដើម្បីដាក់ចេញបទដ្ឋានមួយ ដែលត្រូវបានរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសេដ្ឋកិច្ច អប់រំ និងពលករអនុម័តកាលពីខែឧសភាឆ្នាំ២០១៥”។

ដើម្បីសម្រេចឲ្យបានគោលដៅបង្កើតការងារធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ពលករ និងរួមចំណែកបង្កល្ខណៈងាយស្រួលសម្រាប់ពលករវៀតណាមទៅធ្វើការនៅបណ្ដាទីផ្សារក្នុងតំបន់នោះ អង្គប្រជុំចាត់ទុកថា វៀតណាមគប្បីបង្កើតស្ថានប័នជាតិទទួលបន្ទុកការចរចាលើកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងអាស៊ាន និងផ្ដល់ព័ត៌មានអំពីកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកក្នុងអាស៊ានទៅកាន់ពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ