បង្កើនកិច្ចការពារអធិបតេយ្យភាពជាតិលើលំហអ៊ីនធឺណិត

(VOVWORLD) - សិក្ខាសាលា គឺជាសកម្មភាពវិទ្យាសាស្ត្រមួយ ដែលមានអត្ថន័យជាក់ស្ដែង ដោយរួមចំណែកជ្រួតជ្រាបភារៈកិច្ចធានាសន្តិសុខជាតិ ក្នុងស្ថានការណ៍ថ្មី។
បង្កើនកិច្ចការពារអធិបតេយ្យភាពជាតិលើលំហអ៊ីនធឺណិត - ảnh 1ទិដ្ឋភាពនៃសន្និសីទព័ត៌មាន (រូបថត៖ VOV)

នារសៀលថ្ងៃទី ៦ ធ្នូ នៅទីក្រុងហាណូយ រោងបោះពុម្ភផ្សាយនយោបាយជាតិ Su That (ការពិត) បានសម្របសម្រួលជាមួយក្រសូងនគរបាលរៀបចំសន្និសីទព័ត៌មានជូនដំណឹងស្តីពីសិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ  ដោយប្រធានបទ “ការពារអធិបតេយ្យភាពជាតិលើវិស័យលំហអ៊ីនធឺណិត” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ៨ ខែធ្នូ នៅទីក្រុងហាណូយ។ សិក្ខាសាលានេះនឹងទាក់ទាញបានការចូលរួមរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹម និងមូលដ្ឋានយ៉ាងច្រើនកុះករ។

សិក្ខាសាលានេះទទួលបានអត្ថបទសេសេរ និងបទអន្តរាគមន៍ជាង ៧០ របស់ប្រតិភូ។ សិក្ខាសាលា គឺជាសកម្មភាពវិទ្យាសាស្ត្រមួយ ដែលមានអត្ថន័យជាក់ស្ដែង ដោយរួមចំណែកជ្រួតជ្រាបភារៈកិច្ចធានាសន្តិសុខជាតិ ក្នុងស្ថានការណ៍ថ្មី ដែលត្រូវបានចែងក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស ព្រមទាំងរួមចំណែកសុក្រិតយុទ្ធសាស្ត្រការពារសន្តិសុខជាតិ ក្នុងស្ថានការណ៍ថ្មី វាយតម្លៃយ៉ាងត្រឹមត្រូវអំពីស្ថានការណ៍ជាក់ស្ដែងនៃសកម្មភាពប្រើប្រាស់លំហអ៊ីនធឺណិតក្នុងកិច្ចការពារសន្តិសុខជាតិនាបច្ចុប្បន្ន។ ពីនោះ បញ្ជាក់ពីគុណសម្បត្តិ កង្វះខាត មូលហេតុ មេរៀន ដកបទពិសោធន៍ ទិសដៅ ដំណោះស្រាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃភារកិច្ចការពារអធិបតេយ្យភាពជាតិនៅលើលំហអ៊ីនធឺណិតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ