បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាម-កូរ៉េខាងត្បូង

(VOVWORLD) - ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហ ប្រតិបតិ្តការការពារជាតិរវាងវៀតណាម-កូរ៉េខាងត្បូងមានការរីកចម្រើនជា ច្រើនលើវិស័យផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក កិច្ចសន្ទនា គោលនយោបាយការពារជាតិ កិច្ចសហប្រតិបតិ្តការបណ្ដុះបណ្ដាល ជំនះ ពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម ជាដើម។ 
បង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិរវាងវៀតណាម-កូរ៉េខាងត្បូង - ảnh 1ទិដ្ឋភាពនៅជំនួបនេះ (រូបថត៖ TTXVN) 

នារសៀលថ្ងៃទី១ មិថុនា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀត ណាម ថ្លែងនៅក្នុងជំនួបជាមួយលោកឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀត ណាម Park Noh-wan លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តី ការពារប្រទេសវៀតណាម បានអះអាងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ កិច្ចសហ ប្រតិបតិ្តការការពារជាតិរវាងវៀតណាម-កូរ៉េខាងត្បូងមានការរីកចម្រើនជា ច្រើនលើវិស័យផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក កិច្ចសន្ទនា គោលនយោបាយការពារជាតិ កិច្ចសហប្រតិបតិ្តការបណ្ដុះបណ្ដាល ជំនះ ពុះពារលើផលវិបាកដោយគ្រាប់បែកមីនក្រោយសង្គ្រាម ជាដើម។ លោក នាយឧត្តមសេនីយ៍បានបន្ថែមទៀតថា នាពេលខាងមុខ ភាគីទាំងពីរត្រូវការ បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការការ ពារជាតិដែលត្រូវបានចុះហត្ថលេខា។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Park Noh-wan បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិបេសកកម្មនៅវៀតណាម លោកនឹងខិតខំប្រឹងប្រែងសម្រេច ភារកិច្ចឲ្យបានល្អ ដើម្បីរួមចំណែកទៅក្នុងការជំរុញទំនាក់ទំនងរវាងប្រទេស ទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ និយាយដោយឡែកឲ្យកាន់តែរីកចម្រើនយ៉ាងជាក់ស្ដែងពីមួយថ្ងៃទៅមួយ ថ្ងៃ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ