បង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងអំពើហឹង្សាលើកុមារ

(VOVWORLD) - អង្គសិក្ខាសាលាបានអះអាងថា វៀតណាមបានចូលរួមយ៉ាងសកម្មចូលក្នុងបណ្តាយន្តការច្បាប់អន្តរជាតិ ទាក់ទងនឹងការជំរុញនិងការពារសិទ្ធិកុមារ។ 

នាព្រឹកថ្ងៃទី ១៩ ខែតុលា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃគម្រោងពង្រឹងច្បាប់និងយុត្តិធម៌នៅវៀតណាម (EU-JULE) ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុបនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនោះ ក្រសួងយុត្តិធម៌វៀតណាមបានរួមសហការជាមួយមូលនិធិកុមាររបស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាមរៀបចំសិក្ខាសាលាស្តីពី “លើកកម្ពស់ការយល់ដឹងអំពីច្បាប់សំដៅបង្កើនការងារបង្ការនិងប្រយុទ្ធប្រឆាំងអំពើហឹង្សាលើកុមារ”។

អង្គសិក្ខាសាលាបានអះអាងថា វៀតណាមបានចូលរួមយ៉ាងសកម្មចូលក្នុងបណ្តាយន្តការច្បាប់អន្តរជាតិ ទាក់ទងនឹងការជំរុញនិងការពារសិទ្ធិកុមារ។ យ៉ាងណាមិញ វៀតណាមគឺជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទី ២ នៅលើពិភពលោកដែលបានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ក៏ដូចជាចូលរួមក្នុងឯកសារអន្តរជាតិដទៃទៀត ដែលមានបទបញ្ញត្តិការពារកុមារ ដូចជាអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិស៊ីវិលនិងនយោបាយ រួមទាំងពិធីសារបំពេញបន្ថែមសម្រាប់អនុសញ្ញាស្តីពីសិទ្ធិកុមារ។

រាល់កិច្ចសន្យាអន្ដរជាតិទាំងនេះ បាននិងកំពុងត្រូវបានវៀតណាមអនុវត្តក្នុងប្រព័ន្ធច្បាប់។ ពោលគឺ មាត្រា ៣៧ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានបញ្ជាក់ថា កុមារត្រូវបានរដ្ឋ គ្រួសារនិងសង្គមការអារ ថែរក្សា និងអប់រំ។ ហេតុដូច្នេះ ហាមឃាត់ជាដាច់ខាតចំពោះការរំលោភបំពាន ការធ្វើបាប កេងប្រវ័ញ្ចលើកម្លាំងពលកម្មនិងសកម្មភាពផ្សេងទៀតដែលរំលោភលើសិទ្ធិកុមារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ