បង្កើនការទទួលខុសត្រូវនិងភាពម្ចាស់ការរបស់ក្រសួងនិងមន្ទីរនៅពេលកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ

(VOVWORLD) - នារសៀលថ្ងៃទី១២ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam ប្រធាននៃក្រុមប្រឹក្សាជាតិទទួលបន្ទុកការអភិវឌ្ឍប្រកបដោយនិរន្តរភានិងលើកកម្ពស់សមត្ថភាពប្រកួតប្រជែង បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសំដៅវាយតម្លៃរយៈពេល ៥ ឆ្នាំ អនុវត្តន៍សេចក្តីសម្រេចចិត្តស្តីពីការកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិសម្រាប់ឆ្នាំ ២០១៩ និងទិសដៅសម្រាប់ឆ្នាំ២០២១។
បង្កើនការទទួលខុសត្រូវនិងភាពម្ចាស់ការរបស់ក្រសួងនិងមន្ទីរនៅពេលកែលម្អបរិយាកាសធុរកិច្ច លើកកម្ពស់ការប្រកួតប្រជែងថ្នាក់ជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam នៅក្នុងកិច្ចប្រជុំ 

មតិជាច្រើននៅក្នុងកិច្ចប្រជុំនេះបានឱ្យដឹងថាសេចក្តីសម្រេចចិត្តបានក្លាយទៅជា “ពាណិជ្ជសញ្ញា” ស៊ាំ ដែលតែងតែបានសហគមន៍ធុរកិច្ចទន្ទឹងរង់ចាំទទួលនិងវាយតម្លៃខ្ពស់។  

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Vu Duc Dam បានកត់សម្គាល់ចំពោះការផ្លាស់ប្តូរជាមូលដ្ឋាននៅសេចក្តីសម្រេចសម្រាប់ឆ្នាំ ២០១៩ ដោយ ផ្តោតលើក្រុមភារកិច្ចមូលដ្ឋាន ដូចជា  បន្តលុបបំបាត់ចោល និងធ្វើឲ្យងាយស្រួលនូវបទប្បញ្ញត្តិស្ដីពីលក្ខខណ្ឌធ្វើអាជីវកម្ម  ការប្រតិបត្តិពេញលេញនិងហ្មត់ចត់នូវកំណែទម្រង់ដែលបានអនុវត្តនៅឆ្នាំ២០១៨ ។ ជាពិសេសការអនុវត្តកំណែទម្រង់ ការគ្រប់គ្រងដ៏ទូលំទូលាយនិងលើកកម្ពស់ការទូទាត់តាមអ៊ីនធឺណិតរួមទាំងបង្កើតប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្តូរថ្មីនិងច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ