បង្កើនការសម្របសម្រួលរវាងនគរបាល - យោធា - ការទូតក្នុងដំណាក់កាលថ្មី

(VOVWORLD) - នារសៀលថ្ងៃទី ៦ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងនគរបាល ក្រសួងការពារប្រទេស និងក្រសួងការបរទេស បានរៀបចំពិធីចុះហត្ថលេខាលើបទប្បញ្ញត្តិ សម្របសម្រួលការ ងារ។ អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធានរដ្ឋលោក លឿង គឿង និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខានេះ។

បង្កើនការសម្របសម្រួលរវាងនគរបាល - យោធា - ការទូតក្នុងដំណាក់កាលថ្មី - ảnh 1លោកអគ្គលេខាបក្ស លោក តូ ឡឹម, ប្រធានរដ្ឋ លោក លឿង គឿង និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ  អបអរសាទរពិធីចុះហត្ថលេខា  (រូបថត៖ Do Minh/VOV)
អញ្ជើញថ្លែងនៅក្នុងពិធី រដ្ឋមន្ត្រីក្រសួងនគរបាល លោក លឿង តាម ក្វាង បានបញ្ជាក់ថា តម្រូវការក្នុងការបង្កើនទំនាក់ទំនងសម្របសម្រួលរវាងក្រសួងនគរបាល - ក្រសួងការពារប្រទេស - ក្រសួងការបរទេស គឺជាការងារបន្ទាន់បំផុត ដែលរួមចំណែកដល់ការបង្កើតសន្ទុះ និងកម្លាំងថ្មី សំដៅរុញច្រានបញ្ហាប្រឈម ប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស កៀរគរធនធានទាំងក្នុងនិងក្រៅប្រទេស ក្នុងគោលបំណង អនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចនៃមហាសន្និបាតលើកទី ១៤ របស់បក្ស; គោលដៅយុទ្ធសាស្ត្រទាំងបីរបស់បក្ស "សន្តិភាព ស្ថិរភាព; ការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពខ្ពស់; លើកកម្ពស់គ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាជន" និងគោលដៅនៃកំណើនពីរខ្ទង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ