បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក

(VOVWORLD) - ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនង វៀតណាម-អាមេរិកសម្រេច បានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងកាន់តែស៊ីជម្រៅ។

បង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម-អាមេរិក - ảnh 1អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son។ (រូបថត៖ vov.vn)
នាថ្ងៃទី២២ មីនា ថ្លែងនៅកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក Kurt Campbell អ្នកសម្របសម្រួលតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ចំណុះក្រុមប្រឹក្សាសន្តិសុខជាតិ អាមេរិក អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ពីគោលមាគ៌ាកិច្ចការបរទេសឯករាជ្យនិងម្ចាស់ការ ការធ្វើពហុភាវូបនីយ កម្មនិងពិពិធកម្មទំនាក់ទំនងកិច្ចការបរទេសរបស់ វៀតណាម ក្នុងនោះ យកចិត្តទុកដាក់ ពិសេសដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការជាមួយអាមេរិក ព្រមទាំងត្រៀម ខ្លួនជាស្រេចជំរុញថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគីដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកពង្រឹងសន្តិភាព សន្តិសុខ ការ អភិវឌ្ឍនិងវិបុលភាពនៅតំបន់និងលើពិភពលោកផងដែរ។ ចំណែកឯ លោក Kurt Campbell បានអះអាងថា អាមេរិកបន្តយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងជាមួយ វៀតណាម ហើយមានបំណងចង់ឲ្យភាគីទាំងពីរសហប្រតិបត្តិការគ្នាយ៉ាងស្អិតរមួត ថែមទៀតក្នុងយន្តការតំបន់និងអន្តរជាតិនានា អំពីបញ្ហាដែលប្រទេសទាំងពីរមានការ យកចិត្តទុកដាក់ដូចគ្នា។
ភាគីទាំងពីរបានឯកភាពវាយតម្លៃថា ទំនាក់ទំនងវៀតណាម-អាមេរិកសម្រេច បានវឌ្ឍនភាពដ៏សំខាន់ជាច្រើនលើគ្រប់វិស័យ ហើយបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងកាន់តែស៊ីជម្រៅ។ ដោយ ឈរលើមូលដ្ឋានគ្រឹះទំនាក់ទំនងដែលភាគីទាំងពីរបាន ខិតខំកសាងឡើងក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ក៏ដូចជាឈរលើមូលដ្ឋាននិង គោលការណ៍ “គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងប្រព័ន្ធ នយោបាយរបស់គ្នាដើម្បីផលប្រយោជន៍ទៅវិញទៅមក” នោះ ទំនាក់ទំនងរវាង ប្រទេសទាំងពីរនឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាជាងទៀតនាពេលខាងមុខ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ