បង្កើនសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងវៀតណាមជាមួយជប៉ុន

(VOVWORLD) -នារសៀលថ្ងៃទី១២មករា នៅក្នុងជំនួបជាមួយទីប្រឹក្សាពិសេសសម្ព័ន្ធសភាមិត្ត ភាពជប៉ុន-វៀតណាម លោក Tsutomu Takebe នោះ ប្រធានគណៈចាត់តាំងមជ្ឈឹម ប្រធានក្រុមសភាមិត្តភាពវៀតណាម-ជប៉ុន លោក Pham Minh Chinh បានជូន ដំណឹងថា រដ្ឋសភាវៀតណាមនឹងទទួលរៀបចំវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៦ (APPF-26) នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២១មករាឆ្នាំ ២០១៨។ 
បង្កើនសកម្មភាពជួបប្រាស្រ័យមិត្តភាពរវាងវៀតណាមជាមួយជប៉ុន - ảnh 1វៀតណាមនិងជប៉ុនបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព 

លោក Pham Minh Chinh ក៏បានគាំទ្រចំពោះការដែលសភាជាន់ទាប ជប៉ុនបានបញ្ចូនគណៈប្រតិភូចូលរួមក្នុងវេទិកានេះ។

        រីឯលោក Tsutomu Takebe បានឲ្យដឹងថា ជប៉ុនកំពុងសកម្ម អនុវត្តរាល់ សកម្មភាពជាក់ស្តែងប្រកបដោយអត្ថន័យក្នុងឱកាសនេះ។ លោករូបនេះបាន សម្តែងក្តីជឿជាក់ថា វៀតណាមនឹងរៀបចំប្រកបដោយជោគជ័យវេទិកា APPF-26 ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ