បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សេដ្ឋកិច្ចសមូហភាពអភិវឌ្ឍន៍

(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung ប្រធានគណៈកម្មាធិការដឹកនាំការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព សហករណ៍បានអញ្ជើញជួបធ្វើការជាមួយសហភាពសហករណ៍វៀតណាម។
បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់សេដ្ឋកិច្ចសមូហភាពអភិវឌ្ឍន៍ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះសហករណ៍ជាង ២៥ ពាន់អង្គភាពដែលកំពុងធ្វើសកម្មភាពនៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ លោក Trinh Dinh Dung បានស្នើឲ្យក្រសួង ស្ថាប័ននានា បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិស័យសេដ្ឋកិច្ចសមូហភាព សហករណ៍ ដើម្បីអភិវឌ្ឍថែមទៀត ក៏ដូចលើកកម្ពស់សមត្ថភាពប្រកួតប្រជែងផងដែរ។ លោកបានថ្លែងថា៖

 “តួនាទីរបស់រដ្ឋាភិបាល ក្រសួង ស្ថាប័នគ្រប់ជាន់ថ្នាក់ និងសហភាពសហករណ៍គឺមានសារៈសំខាន់ណាស់ ។ យើងត្រូវបង្កល្ខណៈងាយស្រួលបំផុតសម្រាប់វិស័យសេដ្ឋកិច្ចសមូហភាពអភិវឌ្ឍន៍ថែមទៀត លើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៃវិស័យសេដ្ឋកិច្ចសមូហភាព។ ដូច្នេះ យើងត្រូវកសាងយន្តការ គោលនយោបាយឲ្យសមស្រប ដើម្បីជួយសមាជិកនានា ដែលបានចូលរួមវិស័យសេដ្ឋកិច្ចសហករណ៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ