បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងធ្វើការវិនិយោគនៅទីក្រុងហាណូយ

(VOVWORLD) -នាថ្ងៃទី២៦ឧសភា  ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទទួលជួបជាមួយលោក Park Won Soon បេស កជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនិងជាអភិបាលទីក្រុងសេអ៊ូល រួមទាំង ក្រុមការងារ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ 

បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសកូរ៉េខាងត្បូងធ្វើការវិនិយោគនៅទីក្រុងហាណូយ - ảnh 1 ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung បានអញ្ជើញទទួលជួបជាមួយលោក Park Won Soon បេសកជនពិសេសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងនិងជាអភិបាលទីក្រុងសេអ៊ូល (រូបថត៖ hanoimoi.com)

ក្នុងជំនួបនេះ លោក Nguyen Duc Chung បានអះអាងថា ទីក្រុងហាណូយសន្យាបង្កលក្ខណៈងាយ ស្រួលបំផុតសម្រាប់វិនិយោគិនកូរ៉េខាងត្បូងមកធ្វើការវិនិយោគនៅទីក្រុងហាណូយ ក៏ដូចជា ពលរដ្ឋកូរ៉េខាងត្បូង៥ម៉ឺននាក់ដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការ លើទូទាំងទីក្រុងទៀតផង។ ក្រុងហាណូយក៏មានបំណង ទទួលបានការយកចិត្តទុក ដាក់របស់កូរ៉េខាងត្បូង ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់និស្សិតវៀតណាម ទៅសិក្សារៀនសូត្រនៅកូរ៉េខាងត្បូងក៏ដូចជា ជួយឧបត្ថម្ភទីក្រុងហាណូយ ក្នុងការកែ ទម្រង់រដ្ឋបាល កសាងរដ្ឋាភិបាលអេឡិចត្រូនិក និងកសាងរូបសណ្ឋានចាប់ផ្តើម អាជីពសម្រាប់មជ្ឈដ្ឋានវ័យក្មេងផងដែរ។

        ដើម្បីធ្វើការឆ្លើយតប លោក Park Won Soon បានអះអាងថា កិច្ចសហប្រតិ បត្តិការលើគ្រប់វិស័យអំពីទីក្រុងរវាងទីក្រុងទាំងពីរសេអ៊ូលនិងហាណូយគឺចាំបាច់ ណាស់។ ទីក្រុងសេអ៊ូលមានទាំងមេរៀនបទពិសោធន៍ជោគជ័យផងនិងបរាជ័យផង ដែលចង់ចែករំលែកជាមួយទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ