បង្ហាញមុខក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាម

(VOVworld)-នាថ្ងៃទី២កញ្ញា សហភាជាន់ទាបរបស់ម៉ិកស៊ិកនីតិកាលទី៦៣បានរៀបចំ
 ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-វៀតណាម។ ថ្លែងមតិក្នុងពិធីនេះ
 សមាជិកសភារដ្ឋ Claudia Corichi Garcia ប្រធានក្រុមសមាជិកសភាមិត្តភាពម៉ិកស៊ិក-​
វៀតណាមបានឲ្យដឹងថា ក្រុមនេះមានភារកិច្ចជម្រុញ​និងបង្កើតបរិយាកាសសន្ទនា រួម
ចំណែកបង្កើនទំនាក់ទំនងលើគ្រប់វិស័យនិងឆ្លៀតយកឱកាសដែលកិច្ចព្រមព្រៀងដៃគូ
ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក
 (APEC) នាំមក ដើម្បីឈានដល់ការកសាងទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ ម៉ិកស៊ិក វៀត
ណាម។​រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ម៉ិកស៊ិក លោកស្រី Le Linh Lan
បានសន្យាថា នឹងរួមសហការយ៉ាងជិតស្និទ្ធិ សំដៅរួមចំណែក ជម្រុញទំនាក់ទំនងទ្វេ
ភាគីនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ