បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញ

(VOVWORLD) - អ្នកដំណើរនៅលើយន្ដហោះ រួមមាន ក្មេងៗ មនុស្សចាស់ អ្នកឈឺ ស្ដ្រីមានផ្ទៃពោះ សិស្សនិស្សិតដែលផុតកិច្ចសន្យា អន្តេវាសិកដ្ឋានបិទទ្វារ កម្មករ និយោជិក ដែលផុតសុពលភាពកិច្ចសន្យាធ្វើការ។
បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសជប៉ុនឲ្យវិលត្រឡប់មកប្រទេសវិញ - ảnh 1 ពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីប្រទេសជប៉ុនឲ្យវិល ត្រឡប់មកប្រទេសវិញ

នាថ្ងៃទី ៥ មិថុនា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅជប៉ុន និងក្រុមហ៊ុនអាកាសចរណ៍ជាតិ វៀតណាមបានរៀបចំជើង ហោះ ហើរមួយដើម្បីបញ្ចូនពលរដ្ឋវៀត ណាមចំនួន ៣៤០ នាក់ ចុះចតដោយសុវត្ថិភាពនៅអាកាស យានដ្ឋានអន្តរជាតិ Da Nang។ អ្នកដំណើរនៅលើយន្ដហោះ រួមមាន ក្មេងៗ មនុស្សចាស់ អ្នក ឈឺ ស្ដ្រីមានផ្ទៃពោះ សិស្សនិស្សិតដែលផុតកិច្ចសន្យា អន្តេវាសិកដ្ឋានបិទទ្វារ កម្មករ និយោជិក ដែលផុតសុពលភាពកិច្ចសន្យាធ្វើការ។

បន្ទាប់ពីចុះចតនៅវៀតណាមភ្លាមនោះ ក្រុមអ្នកបើកបរនិងអ្នកដំណើរទាំងអស់ត្រូវបានពិនិត្យសុខភាពនិងនៅដាច់ដោយឡែកតាមបទបញ្ជា។ ករណីដែលរកឃើញថាមានផ្ទុកវីរុស SAR-CoV-2 ត្រូវបានបញ្ជូនទៅកន្លែងព្យាបាល ដោយធានាមិនឲ្យឆ្លងរាលដាលទៅសហគមន៍ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ