បញ្ចូនពលរដ្ឋវៀតណាមពីសហរដ្ឋអាមេរិក ចំនួន ៣៦០ នាក់វិលមកប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh មក អ្នកចូលរួមជើងហោះហើរនេះបានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ។

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ និងថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ អាជ្ញាធរ វៀត ណាម ការិយាល័យតំណាងវៀតណាមនៅសហរដ្ឋអាមេរិកនិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀត ណាម បានសហការជាមួយអាជ្ញាធរនៃប្រទេសសាមី ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជិត ៣៦០ នាក់ឲ្យវិលមកប្រទេសវិញប្រកបដោយសុវត្ថិភាព។ អ្នកដំណើរនៅលើយន្ដហោះរួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នកមានជំងឺនិងនិស្សិតដែលបានបញ្ចប់ការសិក្សាដោយគ្មានកន្លែងស្នាក់នៅ ដោយសារបិទទ្វារ និងករណីលំបាកផ្សេងៗទៀត។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Cam Ranh មក អ្នកចូលរួមជើងហោះហើរនេះបានស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកសុខភាពនិងធ្វើចត្តាឡីស័កតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ