បញ្ចូនពលរដ្ឋវៀតណាមពីអាល្លឺម៉ង់ និងប្រទេសអឺរ៉ុបមួយចំនួន​វិលត្រឡប់​មកប្រទេសវិញ

(VOVWORLD) - បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Van Don អ្នកដំណើរ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ក។

ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថាប័នតំណាងវៀតណាមប្រចាំនៅអឺរ៉ុប និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានសហការជាមួយអាជ្ញាធរនៃប្រទេសសាមីដើម្បីបញ្ចូនពលរដ្ឋវៀតណាមប្រមាណ ២៨០ នាក់ ពីបណ្ដាប្រទេសអឺរ៉ុប ដូចជា៖ អាល្លឺម៉ង់ ប៉ូឡូញ ហូឡង់ បែលហ្ស៊ិក សាធារណរដ្ឋឆែក និងន័រវែសឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើយន្ដហោះ រួមមានស្ត្រីមានផ្ទៃពោះ, អ្នកដែលមានជំងឺរាំរ៉ៃប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលគ្មានកន្លែងស្នាក់នៅ ពលករដែលកិច្ចសន្យាផុតកំណត់ និងករណីលំបាកផ្សេងទៀត។ បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Van Don អ្នកដំណើរ ត្រូវបានពិនិត្យសុខភាពនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ