បញ្ហា Brexit៖ ការចរចា EU - អង់គ្លេសមិនទទួលបានជំហានលោតផ្លោះ

(VOVWORLD) -ការចរចារវាងប្រធានក្រុមចរចា Brexit លោក Michel Barnier និងរដ្ឋមន្ត្រីយុត្តិធម៌អង់គ្លេស លោក Geoffrey Cox រួមជាមួយរដ្ឋមន្ត្រី Brexit អង់គ្លេស លោក Stephen Barclay បានបញ្ចប់ក្រោយពីបានពិភាក្សាអស់រយៈពេលជាង ៣ ម៉ោង។
បញ្ហា Brexit៖ ការចរចា EU - អង់គ្លេសមិនទទួលបានជំហានលោតផ្លោះ - ảnh 1 រដ្ឋមន្ត្រីយុត្តិធម៌អង់គ្លេស លោក Geoffrey Cox (រូបថត៖ TTXVN) 

ដំណើរការអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit បន្តធ្លាក់ចូលក្នុងស្ថានភាពឃ្លេងឃ្លោង ខណៈដែលការចរចានា ថ្ងៃទីទី ៥ ខែ មិនានៅទីក្រុងព្រុចសែល (បែលហ្ស៊ិក) នោះ រវាងភាគីទាំងពីរបានបញ្ចប់ដោយមិនទាន់ទទួលបានជំហានលោតផ្លោះណាមួយ ដែលអាចធានាថាការព្រមព្រៀង "លែងលះ " នឹងត្រូវបានរដ្ឋសភាអង់គ្លេសអនុម័ត។

ការចរចារវាងប្រធានក្រុមចរចា Brexit លោក Michel Barnier និងរដ្ឋមន្ត្រីយុត្តិធម៌អង់គ្លេស លោក Geoffrey Cox រួមជាមួយរដ្ឋមន្ត្រី Brexit អង់គ្លេស លោក Stephen Barclay បានបញ្ចប់ក្រោយពីបានពិភាក្សាអស់រយៈពេលជាង ៣ ម៉ោង។ ភាគីទាំងពីរសុទ្ធតែមិនបានធ្វើអត្ថាធិបាយណាមួយក្រោយពីការចរចានេះឡើយ។ មន្ត្រី EU មួយរូប បានឲ្យដឹងថា ការចរចានេះបានប្រព្រឹត្តិទៅមិនសូវល្អប៉ុន្មានឡើយ។

ក្នុងពេលនោះ ប្រភពព័ត៌មានរបស់អង់គ្លេស និង EU បានឲ្យដឹងថាបណ្ដាការចរចារវាងមន្រ្តីថ្នាក់ជំនាញបានបន្តនាថ្ងៃទី ៦ ខែមិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ