បញ្ហា Brexit៖ នៅមានឧបសគ្គជាច្រើនទៀតនៅមុនពេលឈានចូលជុំចរចារថ្មី

(VOVWORLD) - អ្នកចរចាអង់គ្លេស និងសហភាពអឺរ៉ុប (EU) មាន "ការពិនិត្យឡើងវិញដែលមានប្រយោជន៍" លើរបៀបវារៈទាក់ទងនឹងការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប (ឬហៅថា Brexit) ប៉ុន្តែនៅតែមានមាន "ការលំបាកជាច្រើនទៀត "  "នៅតាមផ្លូវឆ្ពោះទៅជម្រុញការដោះស្រាយបញ្ហាដែលនៅសេសសល់ផងដែរ។ នេះគឺជាការថ្លែងរបស់អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានធ្វើលើងកាលពីថ្ងៃទី ២ ខែកញ្ញា។
បញ្ហា Brexit៖ នៅមានឧបសគ្គជាច្រើនទៀតនៅមុនពេលឈានចូលជុំចរចារថ្មី - ảnh 1 ប្រធានក្រុមអ្នកចរចា Brexit នៃសហភាពអឺរ៉ុប (EU) លោក Michel Barnier  (រូបថត៖ TTXVN)

យោងតាមប្រធានក្រុមអ្នកចរចាអង់គ្លេសលោក David Frost បានឱ្យដឹងថាក្នុងអំឡុងពេលនៃកិច្ចពិភាក្សាក្រៅផ្លូវការស្តីពីបញ្ហា Brexit កាលពីថ្ងៃទី ១ ខែកញ្ញា លោកនិងសមភាគីអឺរ៉ុប លោក  Michel Barnier បានមាន “ការត្រួតពិនិត្យឡើងវិញដែលមានប្រយោជន៍សម្រាប់របៀបវារៈទាំងមូល មុនពេល ឈានចូលការចរចារនានារវាងភាគីទាំងពីរ” ។

លោក David Frost  បានបញ្ជាក់ច្បាស់ថា នៅតែមានការលំបាកជាច្រើនទៀត ក្នុងនោះ គោលជំហររបស់សភាពអឺរ៉ុបស្តីពីជំនួយរបស់រដ្ឋ និងនេសាទដ្ឋាន គឺជាឧបសគ្គមួយក្នុងការឈានទៅសំរេចបាននូវវឌ្ឍនភាពទាំងមូល។ យ៉ាងណាក៏ដោយ ភាគីទាំងពីរនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយសង្ឃឹមថានឹងឆ្ពោះទៅការចរចាគ្នាជាផ្លូវការជាបន្តទៀត ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍នៅសប្តាហ៍ក្រោយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ