បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសមានការខកចិត្តដែល Brexit មិនបានប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែតុលា

(VOVWORLD) - នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃទី ៣១ ខែតុលាបានសម្តែងការខកចិត្តដែលថា Brexit មិនបានប្រព្រឹត្តទៅនាថ្ងៃទី ៣១ ខែតុលាដូចអ្វីដែលលោកបានសន្យាជាច្រើនលើកច្រើនសារនោះទេ ប៉ុន្តែលោកក៏ជឿជាក់ថាប្រសិនបើអ្នកបោះឆ្នោតគាំទ្រជ្រើសតាំងលោកបន្តទៀត  នោះការដែលអង់គ្លេសចាកចេញពីអឺរ៉ុប នឹងប្រព្រឹត្តទៅនៅខែមករាឆ្នាំក្រោយ។
បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសមានការខកចិត្តដែល Brexit មិនបានប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែតុលា - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ vov.vn)

ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Boris Johnson បានឲ្យដឹងថា "ពិតណាស់ថា ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដែលយើងមិនអាចសម្រេចបាន Brexit នៅក្នុងថ្ងៃនេះបានទេ"។ មុននេះ នាថ្ងៃទី ២២ ខែតុលា ក្នុងការបោះឆ្នោតនៅសភាជាន់ទាប លោកនាយករដ្ឋមន្ត្រីអង់គ្លេស បានឈ្នះក្នុងការដណ្តើមសម្លេងគាំទ្រពីសមាជិកសភាចំពោះកិច្ចព្រមព្រៀង Brexit ដែលលោកសម្រេចបានជាមួយសហភាពអឺរ៉ុប ប៉ុន្តែភ្លាមៗមួយរំពេចនោះ ក៏រងការបរាជ័យខណៈដែលសមាជិកសភាបដិសេដលើការខិតខំប្រឹងប្រែងរបស់លោកក្នុងគោលបំណងនាំប្រទេសអង់គ្លេសចាកចេញ EU នាចុងខែតុលាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ