បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីលោក Boris Johnson បានប្រកាសផែនការ Brexit មានចរិតលក្ខណៈជាការសម្រេចមួយដែរ

(VOVWORLD) -  នាថ្ងៃទី ២ ខែតុលា  អង់គ្លេសបានបញ្ជូនទៅកាន់សហភាពអឺរ៉ុប (EU) នូវផែនការ “ចាកចេញថ្មីមួយ” រួមទាំងសំណើរដើម្បីបង្កើតតំបន់គ្រប់គ្រងរួមសម្រាប់កោះអៀរឡង់ទាំងមូល ដោយអាចអនុវត្តបានចំពោះទំនិញគ្រប់ប្រភេទ ព្រមទាំងភ្ជាប់ជាមួយ ការសន្យាមួយស្តីពីការ ចៀសវាងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យតាមព្រំដែន ឬកន្លែងរឹងនៅតាមព្រំប្រទល់ទាំងសងខាងនៅលើកោះនេះតែម្តង។

បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីលោក Boris Johnson បានប្រកាសផែនការ Brexit មានចរិតលក្ខណៈជាការសម្រេចមួយដែរ - ảnh 1អ្នកទេសចរធ្វើទស្សនកិច្ចនៅរដ្ឋធានីប៊ែលហ្វាសនៃប្រទេសអៀរឡង់ (រូបថតៈ AFP/TTXVN )

នៅក្នុងផែនការដែលបានផ្ញើរទៅសហគមន៍អឺរ៉ុបដើម្បីដោះស្រាយបញ្ហាព្រំដែនរវាង អៀរឡង់ខាងជើងនិងសាធារណរដ្ឋអៀរឡង់នោះ ទីក្រុងឡុងដ៏បានស្នើអោយបង្កើតតំបន់គ្រប់គ្រងរួម ពោលគឺ ទាំងអៀរឡង់ខាងជើងនិងអឺរ៉ុបដើម្បីចៀសវាងការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យគយ សម្រាប់ទំនិញ រវាងភាគីទាំងពីរ បន្ទាប់ពី Brexit។ ការអនុវត្ត តំបន់គ្រប់គ្រងនោះ អៀរឡង់ខាងជើងនឹងគោរពតាមបទប្បញ្ញត្តិនិងបទដ្ឋានរបស់ សហគមន៍អឺរ៉ុបជាបណ្តោះអាសន្ន។ ដូច្នោះហើយទំនិញកសិផលមកពី តំបន់សេសសល់របស់អង់គ្លេសនោះ ខណៈពេលដឹកជញ្ជូនទៅកាន់អៀរឡង់ខាងជើង ក៏ត្រូវឆ្លងកាត់ការត្រួតពិនិត្យដូចបទបញ្ញត្តិដែលបានចែងក្នុងច្បាប់របស់ EU ដែរ។

អ្នកនាំពាក្យរបស់លោក Johnson បាននិយាយថាភាគីទីក្រុងឡុងបាននាំចេញនូវសំណើដែលពិតជាខ្លួនចង់បាន ហើយប្រការសំខាន់គឺ  EU បានត្រៀមជាស្រេចចូលរួមក្នុងការចរចាស្តីតំបន់គ្រប់គ្រងរួមក្នុងរយៈពេល ១០ ថ្ងៃ។ ប្រសិនបើ EU មិនបង្ហាញសុឆន្ទៈចង់ចូលរួមកិច្ចចរចា ពោលគឺ សេណារីយូមួយនឹងកើតមានឡើងដូចប្រសាសន៍របស់លោក Johnson គឺ ចក្រភពអង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ