បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសស្នើឲ្យ EU ពន្យារពេល Brexit

(VOVWORLD) -ទីភ្នាក់ងារសារព័ត៌មាន BBC បានផ្សាយថា នៅក្នុងឯកសារមួយដែលបានដាក់ជូនតុលាការមួយនៅស្កុតឡេននោះ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្រ្តី លោក Boris Johnson បានយល់ព្រមក្នុងការបញ្ជូនលិខិតមួយច្បាប់ទៅកាន់សហភាពអឺរ៉ុប ដោយស្នើសុំពន្យាពេលនៃ Brexit ។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសស្នើឲ្យ EU ពន្យារពេល Brexit - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson គ្រោងនឹងផ្ញើលិខិតមួយច្បាប់ទៅកាន់សហភាពអ៊ឺរ៉ុប (EU) ដោយស្នើសុំពន្យាពេល Brexit (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) ប្រសិនបើសភាអង់គ្លេសមិនយល់ព្រមលើកិច្ចព្រមព្រៀង“ លែងលះគ្នា” មុន ថ្ងៃទី ១៩ ខែតុលាដល់។

នាថ្ងៃទី ៤ ខែតុលា ទីភ្នាក់ងារសារព័ត៌មាន BBC បានផ្សាយថា នៅក្នុងឯកសារមួយដែលបានដាក់ជូនតុលាការមួយនៅស្កុតឡេននោះ រដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្រ្តី លោក Boris Johnson បានយល់ព្រមក្នុងការបញ្ជូនលិខិតមួយច្បាប់ទៅកាន់សហភាពអឺរ៉ុប ដោយស្នើសុំពន្យាពេលនៃ Brexit ។ ឯកសារនេះបានលើកឡើងយ៉ាងច្បាស់ថា ក្នុងករណីពុំមានលក្ខខ័ណ្ឌណាមួយត្រូវបានឆ្លើយតបនោះ លោក Boris Johnson នឹងផ្ញើលិខិតមួយច្បាប់ទៅកាន់សហភាពអឺរ៉ុប មុនថ្ងៃទី ១៩ ខែតុលាឆ្នាំ ២០១៩ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ