បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវដល់ EU ចែករំលែក “ ការយល់​ដឹងរួម” ចំពោះផែនការ Brexit

(VOVWORLD) - លោក Boris Johnsonបានបង្ហាញនូវជំនឿទុកចិត្តថាភាគីទាំងពីរអាចសម្របសម្រួលគ្នា។ ថ្នាក់ដឹកនាំអង់គ្លេសរូបនេះបានចាត់ទុកថា ត្រូវការពេលវេលា ព្រមទាំងជឿជាក់ថា សហភាពអឺរ៉ុបនឹងបង្ហាញភាពបត់បែនរបស់ខ្លួន។
បញ្ហា Brexit៖ នាយករដ្ឋមន្រ្តីអង់គ្លេសអំពាវនាវដល់ EU ចែករំលែក “ ការយល់​ដឹងរួម” ចំពោះផែនការ Brexit - ảnh 1 នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ទើបនឹងបានឲ្យដឹងថា លោកមានក្ដីសង្ឃឹមថា ហភាពអឺរ៉ុប (EU) នឹងបង្ហាញនូវ“ ការយល់ដឹងរួម”ជាមួយទីក្រុងឡុងសម្រាប់ផែនការ ព្រមទាំងយល់ព្រមចំពោះ កិច្ចព្រមព្រៀង Brexit ថ្មីមួយ។ លោក Boris Johnson បានបដិសេធបញ្ជាក់ថាតើផែនការបោះឆ្នោតទូទៅនៅដើមខែវិច្ឆិកា នៅពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី ៣១ ខែតុលាប្រសិនបើរដ្ឋាភិបាលរបស់លោកត្រូវបានបោះឆ្នោតគ្មានទំនុកទុកចិត្ត។

នាថ្ងៃទី ៨ ខែសីហា ថ្លែងនៅប្រព័ន្ធ ផ្សព្វផ្សាយអង់គ្លេស លោក Boris Johnsonបានបង្ហាញនូវជំនឿទុកចិត្តថាភាគីទាំងពីរអាចសម្របសម្រួលគ្នា។ ថ្នាក់ដឹកនាំអង់គ្លេសរូបនេះបានចាត់ទុកថា ត្រូវការពេលវេលា ព្រមទាំងជឿជាក់ថា សហភាពអឺរ៉ុបនឹងបង្ហាញភាពបត់បែនរបស់ខ្លួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ