បញ្ហា Brexit៖ សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ 9,3% បើសិនជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយ

(VOVWORLD) - លិតផលក្នុងស្រុកសរុប (GDP) របស់អង់គ្លេស នឹងធ្លាក់ចុះ 9,3% បើប្រៀបធៀបនឹងកំរិតបច្ចុប្បន្នក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ ប្រសិនបើជា អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា Brexit ដោយគ្មានកិច្ចព្រមព្រៀងច្បាស់លាស់រវាងភាគីទាំងពីរ។ 
បញ្ហា Brexit៖ សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ 9,3% បើសិនជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយ - ảnh 1 បញ្ហា Brexit៖ សេដ្ឋកិច្ចអង់គ្លេសធ្លាក់ចុះ 9,3% បើសិនជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងណាមួយ

សូម្បីតែក្នុងករណីឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងមួយ ក៏ប៉ុន្តែប្រទេសនេះនៅតែរងគ្រោះមហន្តរាយផងដែរ។

          នេះគឺជាខ្លឹមសារនៃរបាយការណ៍របស់អ្នកជំនាញនានាដែលបានប្រកាសនាថ្ងៃទី ២៨ ខែវិច្ឆិកា។ យោងតាមរបាយការណ៍នេះ ក្នុងសេណារីយ៉ូដ៏ភ្លឺច្បាស់ថាប្រសិនអង់គ្លេសរក្សាពាណិជ្ជកម្មដោយគ្មានការរារាំងណាមួយជាមួយសហភាពអឺរ៉ុប ហើយគ្មានការផ្លាស់ប្តូរគោលការណ៍នៃការធ្វើដំណើរដោយសេរីរវាងអង់ គ្លេសនិង EU នោះ សេដ្ឋកិច្ចអង់គ្លេសនឹងបង្រួមត្រឹម 0, 6% ។ ទន្ទឹមនឹងនេះដែរ ប្រសិនបើ អង់គ្លេសនិង EU បានរក្សាពាណិជ្ជកម្មដោយគ្មានឧបសគ្គណាមួយនោះ តែបញ្ចប់យន្តការធ្វើដំណើរដោយសេរីរបស់ពលករនៃភាគីទាំងពីរនោះ GDP របស់អង់គ្លេសនឹងធ្លាក់ចុះ 2.1% ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ