បញ្ហា Brexit៖ សភាអង់គ្លេសបន្តប្រតិបត្តិការឡើងវិញ

(VOVWORLD) -ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរូបនេះបាននិយាយថា“ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ជំហរយ៉ាងច្បាស់ ថាលោកនឹងមិនស្នើពន្យារពេល Brexit ទេ ។
បញ្ហា Brexit៖ សភាអង់គ្លេសបន្តប្រតិបត្តិការឡើងវិញ - ảnh 1នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានថ្លែងនៅក្នុងសម័យប្រជុំសភានៅទីក្រុងឡុងដ៍នាថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១៩  (រូបថតៈ AFP / TTXVN) 

នាថ្ងៃទី ២៥ ខែកញ្ញា សភាអង់គ្លេសបាន បន្តប្រតិបត្តិការ ១ ថ្ងៃ បន្ទាប់ពីតុលាការកំពូលអង់គ្លេសបានចេញសាលក្រមថា សេចក្ដីសម្រេចចិត្តរបស់ លោកនាយករដ្ឋមន្រ្តី Boris Johnson ស្ដីពីការផ្អាកសកម្មភាពរបស់ស្ថាប័ននីតិបញ្ញត្តិគឺមិនស្របច្បាប់ ដោយទុកមោឃៈ។

យោងតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសបានឲ្យដឹងថា លោក Boris Johnson បានថ្លែងទៅកាន់សភានា ល្ងាចថ្ងៃទី ២៥ ខែកញ្ញា ស្ដីពីសាលក្រមរបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចមួយ ដែលធ្វើឲ្យលោកមិនអាចទទួលយកបានឡើយ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យរូបនេះបាននិយាយថា“ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះលោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ជំហរយ៉ាងច្បាស់ ថាលោកនឹងមិនស្នើពន្យារពេល Brexit ទេ (អង់គ្លេសចាកចេញពីសហភាពអឺរ៉ុប -  EU) ហើយលោកបានប្តេជ្ញាអនុវត្ត Brexit តាមកាលកំណត់ នាថ្ងៃទី ៣១ ខែតុលាខាងមុខ "។ តាមអ្នកនាំពាក្យថា លោកនាយករដ្ឋមន្រ្តីបានព្យាយាមជា លើកទី ២ ដើម្បីបោះឆ្នោតមុនពេលកំណត់ ប៉ុន្តែសកម្មភាពនេះមិនទទួលបានការអនុម័តរបស់សភាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ