បញ្ហា Brexit៖ សភាអង់គ្លេស​មានសិទិ្ធអន្តរាគមន៍ទៅក្នុងសំណើទាំងអស់ដើម្បីពន្យាពេល Brexit

(VOVWORLD) -សភាទាំងពីរបានអះអាងយ៉ាងរឹងមាំនូវទស្សនៈរបស់ខ្លួនថា សេណារីយ៉ូ ដោយគ្នានកិច្ចព្រមព្រៀងនឹងបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើការងារធ្វើ ផលិតកម្មនិងសន្តិសុខជាតិ។
បញ្ហា Brexit៖  សភាអង់គ្លេស​មានសិទិ្ធអន្តរាគមន៍ទៅក្នុងសំណើទាំងអស់ដើម្បីពន្យាពេល Brexit - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្ដី Theresa May 

នាថ្ងៃទី ៨ ខែមេសាសភាទាំងពីររបស់អង់គ្លេសបានអនុម័តលើគម្រោងច្បាប់ សំដៅបញ្ជៀសសេណារីយ៉ូ Brexit ដែលគ្មានកិច្ចព្រមព្រៀង ដោយអនុញ្ញាតឱ្យសមាជិកសភាមានសិទ្ធិពិចារណា ព្រមទាំងអាចផ្លាស់ប្តូរសំណើររបស់នាយករដ្ឋមន្ត្រីលោកស្ដី Theresa May ចំពោះ សហភាពអឺរ៉ុប (EU) អំពីការពន្យារពេលចក្រភពអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុប។ សមាជិកសភា Yvette Cooper ដែលជាអ្នកទទួលខុសត្រូវក្នុងការតាក់តែងគម្រោងច្បាប់នេះបានឲ្យដឹងថា "សភាទាំងពីរបានអះអាងយ៉ាងរឹងមាំនូវទស្សនៈរបស់ខ្លួនថា សេណារីយ៉ូ ដោយគ្នានកិច្ចព្រមព្រៀងនឹងបំផ្លិចបំផ្លាញយ៉ាង ធ្ងន់ធ្ងរលើការងារធ្វើ ផលិតកម្មនិងសន្តិសុខជាតិ "។

នាយករដ្ឋមន្ត្រីលោកស្ដី Theresa May បានទៅកាន់ក្រុងប៉ារីសប្រទេសបារាំងនិងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ៩ ខែមិនា ដើម្បីបញ្ចុះបញ្ចូលអំពីសំណើរពន្យារពេល Brexit ដល់ថ្ងៃទី ៣០ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ