បញ្ហារបស់ Brexit - នាយករដ្ឋមន្រ្តីអង់គ្លេសបានអំពាវនាវឱ្យមានការសម្រុះ សម្រួលគ្នា ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុបត្រូវបានអនុម័ត

(VOVWORLD) -  នាថ្ងៃទី ១៧ ខែកក្កដា នាយករដ្ឋមន្ត្រីអង់គ្លេសជិតផុតអាណត្តិលោកស្រី  Theresa May បានប្រកាសថា រាល់ទិសដៅណាដែលអង់គ្លេសជ្រើសរើសដើម្បីចាកចេញពីសហភាពអឺរ៉ុប  ឬហៅថា Brexit ត្រូវតែធានាអោយមាននិរន្តរភាពក្នុងរយៈពេលវែង ហើយលោកស្រីក៏អំពាវនាវឱ្យមានការសម្រុះសម្រួលគ្នាមួយក្នុង    បរិបទដែលនយោបាយអង់គ្លេសកាន់តែមានរបកបាក់គ្នាយ៉ាងជ្រាវជ្រៅ។
បញ្ហារបស់ Brexit - នាយករដ្ឋមន្រ្តីអង់គ្លេសបានអំពាវនាវឱ្យមានការសម្រុះ សម្រួលគ្នា ដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងស្តីពីការចាកចេញពីសហភាពអឺរ៉ុបត្រូវបានអនុម័ត - ảnh 1  នាយករដ្ឋមន្ត្រីអង់គ្លេសជិតផុតអាណត្តិលោកស្រី  Theresa May

ថ្លែងក្នុងសុន្ទរកថាចុងក្រោយមុនពេលលាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេសនៅសប្តាហ៍ខាងមុខ លោកស្រី Theresa May បានបង្ហាញនូវក្តីព្រួយបារម្ភអំពីការបែកបាក់ផ្នែកនយោបាយនាពេលបច្ចុប្បន្ន។ លោកស្រីបានបញ្ជាក់ថា "ទិសដៅណាដែលយើងជ្រើសរើសក៏ត្រូវធានាឥឲ្យមាននិរន្តរភាពក្នុងរយៈពេលវែង ដើម្បីអនុវត្ត Brexit ដោយអាចនាំប្រទេសរបស់យើងសម្រេចបានឯកភាពឡើងវិញ។ ហេតុដូច្នេះប្រការនេះត្រូវការការសម្របសម្រួលគ្នា" ។ កិច្ចព្រមព្រៀង Brexit ដែលលោកស្រី Theresa May បានចុះហត្ថលេខាជាមួយសហភាពអឺរ៉ុបនាចុងឆ្នាំ ២០១៨ ត្រូវបានច្រានចោលចំនួន ៣ លើកនៅក្នុងរដ្ឋសភាអង់គ្លេស ដោយធ្វើឱ្យ លោកស្រី May ត្រូវពន្យាពេល Brexit ពីរដងថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ