បញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េត្រូវការមានពេលវេលាថែមទៀត

(VOVWORLD) - នារសៀលថ្ងៃទី២៨ ខែកុម្ភៈ  ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញរៀបចំសន្និសីទកាសែតនៅទីក្រុងហាណូយ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ កំពូលលើកទី២ជាមួយមេដឹកនាំសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានីតកូរ៉េលោក Kim Jong-un។
បញ្ហាលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េត្រូវការមានពេលវេលាថែមទៀត - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និងរដ្ឋមន្រ្តីការបរទេសលោក Mike Pompeo នៅក្នុងសន្និសីទកាសែតនៅទីក្រុងហាណូយ (រូបថត៖ TTXVN)

  ចាប់ផ្ដើមសន្និសីទកាសែត ប្រធានាធិបតីលោក Trump បានថ្លែងអំណរ គុណចំពោះរដ្ឋា ភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភអាមេរិករៀបចំកិច្ចប្រជុំ កំពូលនេះ ព្រមទាំងកោតសរសើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមផងដែរ។ ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូល ប្រមុខសេតវិមានបានទទួលស្គាល់ថា ភាគីទាំង ពីរនៅតែមានភាពខុសគ្នាក្នុងកិច្ចប្រជុំលើកនេះ ប៉ុន្តែគម្លាតរវាងថ្នាក់ដឹកនាំទាំងពីរ រូប ក៏ដូចជាទំនាក់ទំនងរវាងអាមេរិកនិងស.ប.បកូរ៉េ ត្រូវបានកែលម្អអោយប្រសើរ ឡើងច្រើនជាងរយៈពេល១ឆ្នាំមុននេះ។ លោកក៏បានអះអាងថា កិច្ចប្រជុំលើក នេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសមិត្តភាពយ៉ាងខ្លាំងណាស់។ លោកអញ្ជើញមាន ប្រសាសន៍ថា៖

        “កិច្ចប្រជុំបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនិងប្រកបដោយបរិយាកាសមិត្ត ភាព។ យើងខ្ញុំបានចាប់ដៃគ្នាហើយទំនាក់ទំនងទ្វេភាគីក៏កក់ក្ដៅឡើងផងដែរ។ ភាព កក់ក្ដៅនេះនឹងត្រូវបានអូសបន្លាយថែមទៀតជាពុំខាន។ ស.ប.បកូរ៉េមានសក្ដានុ ភាពដ៏ធំសម្បើម ជាមួយតំបន់ទេសចរណ៍ដ៏ស្អាតអស្ចារ្យ។ ដោយមានទីតាំងភូមិសាស្ត្រស្ថិត នៅចន្លោះរវាងរុស្ស៊ី ចិន ជប៉ុននិងកូរ៉េខាងត្បូងនោះ ស.ប.បកូរ៉េនឹងក្លាយទៅ ជាមហាអំណាចសេដ្ឋកិច្ច”។

        ប្រមុខសេតវិមានក៏បានអះអាងថា អាមេរិកនិងស.ប.បកូរ៉េកំពុងមានទំនាក់ ទំនងដ៏ល្អប្រសើរ ហើយនឹងល្អប្រសើរថែមទៀតនាពេលខាងមុខ។ អាមេរិក ត្រៀមខ្លួនជាស្រេចសហការជាមួយជប៉ុននិងកូរ៉េខាងត្បូង ដើម្បីជួយស.ប.បកូរ៉េ អភិវឌ្ឍសេដ្ឋកិច្ច និងរំសាយអាវុធនុយក្លេអ៊ែរ។ ប្រធានាធិបតីលោក Trump ក៏ បានអះអាងថែមទៀតថា ភាគីទាំងពីរនឹងបន្តជួបធ្វើការគ្នាដើម្បីសម្រេចបាននូវ លទ្ធផលដែលគេចង់ទទួលបាន ហើយឥឡូវនេះមិនទាន់ជាពេលវេលាដ៏សម ស្របដើម្បីចេញសេចក្ដីថ្លែងការណ៍រួមនៅឡើយ។

        នៅក្នុងសន្និសីទកាសែតនេះដែរ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo ក៏បានអះអាងថាកិច្ចប្រជុំនេះទទួលបានការរីកចម្រើនជាក់ស្ដែងមួយ ចំនួន។ ប៉ុន្តែនេះជាបញ្ហាដែលអូសបន្លាយក្នុងអំឡុងពេលច្រើនទសវត្សកន្លងមក ដោយហេតុនេះត្រូវមានពេលវេលាថែមទៀតទើបដោះស្រាយបាន ហើយភាគី ទាំងពីរនឹងខិតខំប្រឹងប្រែងដើម្បីបន្តទទួលបានការរីកចម្រើននាពេលខាងមុខ។

        មុននោះ ក្នុងជំនួបចរចាទ្វេភាគី មេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un បានស្វាគមន៍គំនិតដែលអាមេរិកបើកស្ថានតំណាងប្រចាំនៅទីក្រុងព្យុង យ៉ាង ព្រមទាំងអះអាងថា ស.ប.បកូរ៉េត្រៀមខ្លួនជាស្រេចលុបបំបាត់អាវុធ នុយក្លេអ៊ែរ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ