បដិវត្តន៍ខែសីហាគឺជាទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ភ្លឺស្វាងជាទីបំផុតរបស់ប្រជាជជាតិវៀតណាម


បដិវត្តន៍ខែសីហាគឺជាទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ភ្លឺស្វាងជាទីបំផុតរបស់ប្រជាជជាតិវៀតណាម - ảnh 1
បដិវត្តន៍ខែសីហាគឺជាទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ភ្លឺស្វាងជាទីបំផុតរបស់ប្រជាជជាតិវៀតណាម (Image: bariavungtau.vn)

(VOVworld) – នាថ្ងៃទី ១៩ សីហា ប្រជាជនវៀតណាមរំលឹកខួបអនុស្សារវរីយ៍លើក
ទី ៦៩ នៃទិវាបដិវត្តន៍ខែសីហា (ថ្ងៃទី ១៩ សីហា ឆ្នាំ ១៩៤៥-ថ្ងៃទី ១៨ សីហា ឆ្នាំ
២០១៤) ទទួលបានជោគជ័យដណ្តើមយករដ្ឋអំណាចមកក្នុងប្រជាជនវិញ។ បដិវត្តន៍
ខែសីហាគឺជាទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់ភ្លឺស្វាងជាទីបំផុតក្នុងប្រវត្តិសាស្ត្រ
កសាងនិងការពារមាតុ ប្រទេសរបស់ប្រជាជាតិវៀតណាម។ ក្នុងឱកាសនេះ បណ្ដាកាសែតធំៗរបស់វៀតណាមសុទ្ធតែបានចុះផ្សាយវិចារណកថានិងបទ
អត្ថធិប្បាយដែលអះអាងនូវអត្ថន័យប្រវត្តិសាស្ត្រដ៏ធំធេងរបស់បដិវត្តន៍ខែសីហា។ បទវិចារណកថាលើកាសែត​ “Nhan Dan” ក្រោមចំណងជើងថា៖ “ខ្ទរខ្ទារវិរកថាបដិ
វត្តន៍ខែសីហា” បានលើកច្បាសស់ថា៖  ឆន្ទៈមោះបត់របស់បដិវត្តន៍ខែសីហានិង
សមិទ្ធិផលដ៏ធំធេងនោះបាននិងកំពុងលើកទឹកចិត្តបក្សទាំងមូលប្រជាជនទាំងមូល
និងកងទ័ពវៀតណាមទាំងមូលជំនះពុះពារលើរាល់ការលំបាកសាកល្បងអនុវត្ត
ភារកិច្ចយុទ្ធសាស្ត្រចំនួន ២ គឺ៖ កសាងនិងការពារប្រទេសជាតិជំរុញបុព្វហេតុ
ឧស្សាហូភាវូបនីយកម្មទំនើបភាវូបនីយកម្មប្រទេសជាតិ។

បទអត្ថាធិប្បាយនៃវិទ្យុសម្លេងវៀតណាមបានអះអាងថា៖ ស្មារតីឆន្ទៈមោះមតុ
និងសមិទ្ធិផលដ៏មហិមាររបស់បដិវត្តន៍ខែសីហាជានិច្ចកាលជាកំលាំងពលំដ៏ធំ
ធេងដែលលើកទឹកចិត្តប្រជាជាតិវៀតណាមទាំងមូលជំនះពុះពារលើការលំបាក
សាកល្បងក្នុងកិច្ចការពារមាតុប្រទេសជាពិសេសក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងកសាង
ប្រទេសជាតិ។ មោទនៈអំពីប្រវត្តិសាស្រ្តដ៏ត្រចះត្រចងរបស់ប្រជាជាតិប្រជាជន
វៀតណាមប្តេជ្ញាអនុវត្តកិច្ចការ “បដិវត្តន៍ខែសីហាក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី” នាំប្រទេសជាតិចូលក្នុងសករាជឧស្សាហូភាវូបនីយកម្មទំនើបភាវូបនីយកម្មឲ្យ
បានចីរភាពនិងខ្លាំងក្លា។

វិចារណកថានៃកាសែត Quan Doi Nhan Dan បានចាត់ទុកថា៖ ក្នុងដំណាក់កាលនា បច្ចុប្បន្នកងទ័ពប្រជាជនវៀតណាមជ្រួតជ្រាបដ៏ជ្រាលជ្រៅគោលម៌ារគារណ៍ទស្សៈ
និងត្រិះរិះថ្មីរបស់បក្សអំពីភារកិច្ចការពារប្រទេសជាតិបន្តលើកកំពស់គុណភាពចំរុះ កំលាំងប្រយុទ្ធដើតួនាទីជាកំលាំងនយោបាយស្មោះត្រង់របស់បក្សរដ្ឋនិង ប្រជាជន។ ក្នុងឱកាសនេះដែរ អ្នកនិពន្ធនៃវិទ្យុសម្លេងវៀតណាមមានអតបទសរសេរក្រោម
ចំណងជើងថា៖ “បដិវត្តន៍ខែសីហានិងមេរៀនមានចរិតលក្ខណៈសម័យ” សូម
អញ្ជើញលោក អ្នកនាងតាមដានស្តាប់បន្ទាប់ពីផ្នែកព័ត៌មាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ