បណ្ដាជំនួបសន្ទនាជាន់ខ្ពស់នៅខាងក្រៅ Olympic Sochi 2014
|
បណ្ដាជំនួបសន្ទនាជាន់ខ្ពស់នៅខាងក្រៅ Olympic Sochi 2014(http://citinews.net/) |
(VOV)_ ការប្រកួតកីឡាអូឡាំពិករដូវរងារ Sochi 2014 ត្រូវបានប្រារព្វឡើងដ៏ មហោឡារឹកជាផ្លូវការ នារាត្រីថ្ងៃទី ៧ កុម្ភះ នៅទីក្រុង Sochi ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki Moon និងអ្នកប្រមុខរដ្ឋចំនួន៤០រូប និងថ្នាក់ ដឹកនាំនៃប្រទេសចំនួន៦០ លើទូទាំងពិភពលោកបានអញ្ជើញចូលរួមពិធីបើក ការប្រកួតកីឡាអូឡាំពិច Sochi 2014។ ថ្លែងមតិនៅទីនេះ ប្រធានាធិបតីប្រទេសម្ជាស់ ផ្ទះ លោក Vladimir Putin បានអះអាងថា៖
“ការប្រកួតកីឡាអូឡាំពិចរដូវរងារលើកទី២២នេះ មិនគ្រាន់តែជាទិវាបុណ្យរបស់កីឡាប៉ុណ្ណោះទេ ថែមទាំងនេះគឺជានិមិត្តរូបរបស់ការឯកភាព បើកទូលាយ និងយល់ដឹងគ្នាទៅវិញទៅមក របស់ប្រជាជនរាប់ម៉ឹននាក់នៅលើទូទាំងពិភពលោក។ ”
ក៏ក្នុងថ្ងៃនេះដែរ ប្រធានាធិបតី Vladimir Putin ក៏មានបណ្ដាជំនួបសន្ទនាជា
មួយអ្នកប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសផ្សេងៗផងដែរ។