បណ្ដាធនាគារពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

(VOVWORLD) - កាលពីថ្ងៃទី ៩ ខែធ្នូ ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយគណៈប្រតិភូធនាគារជាតិកម្ពុជា ដែលដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា។
បណ្ដាធនាគារពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា - ảnh 1 ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong

នៅក្នុបកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកំណើនរបស់ផ្នែកធនាគារ និងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរក្នុងរយៈពេលកន្លងទៅ។ អង្គប្រជុំបានលើកឡើងបណ្ដាគោលនយោបាយជាអាទិភាពកម្ពុជា ហើយអះអាងថាបន្តសហប្រតិបត្តិ

បណ្ដាធនាគារពាណិជ្ជកម្មរបស់វៀតណាមនៅកម្ពុជាបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា - ảnh 2 លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា
ការ ពង្រីកវិសាលភាពនៃការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការរួម។ ក្នុងឱកាសនេះ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់បណ្ដាធនាគារពាណិជ្ជកម្មវៀតណាមនៅកម្ពុជា ដោយបានចូលរួមចំណែកដល់ការអភិវឌ្ឍនៃខឿនសេដ្ឋកិច្ច កម្ពុជា ជាពិសេសក្នុងបរិបទនៃការរីករាលដាលនៃ ជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ