បណ្ដាប្រទេសជិតខាងខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់ជំលោះនៅលីប៊ី

(VOVWORLD) - នាថ្ងៃទី ១៩ ធ្នូ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និង ប្រធានាធិបតី Tunisia លោក  Beji Caid Essbsi បានជួបសន្ទនាជាមួយគ្នានៅរដ្ឋធានី Tunis ប្រទេស Tunisia ដើម្បីពិភាក្សាអំពីបំរ៉ែបំរួលថ្មីបំផុតក្នុងស្ថានភាពនៅលីប៊ី ហើយការខំប្រឹង ប្រែងនៃប្រទេសជិតខាងនានាក្នុងការស្វែងរកដំណោះស្រាយនយោបាយសំរាប់ជំលោះនៅ ទីនេះ។ 
បណ្ដាប្រទេសជិតខាងខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់ជំលោះនៅលីប៊ី  - ảnh 1 បណ្ដាប្រទេសជិតខាងខំប្រឹងប្រែងស្វែងរកដំណោះស្រាយសំរាប់ជំលោះនៅលីប៊ី 

(VOVworld) – នាថ្ងៃទី ១៩ ធ្នូ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និង ប្រធានាធិបតី Tunisia លោក  Beji Caid Essbsi បានជួបសន្ទនាជាមួយគ្នានៅរដ្ឋធានី Tunis ប្រទេស Tunisia ដើម្បីពិភាក្សាអំពីបំរ៉ែបំរួលថ្មីបំផុតក្នុងស្ថានភាពនៅលីប៊ី ហើយការខំប្រឹង ប្រែងនៃប្រទេសជិតខាងនានាក្នុងការស្វែងរកដំណោះស្រាយនយោបាយសំរាប់ជំលោះនៅ ទីនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអេហ្ស៊ីប លោក Ahmed Abu Zeid បានឲ្យដឹងថា៖ ការពិភាក្សារវាងលោក Sameh Shoukry និងលោក  Beji Caid Essbsi រួមមានការខ្នះខ្នែង របស់អេហ្ស៊ីបសំដៅស្វែងរកទស្សនៈរួមរវាងភាគីយោធាផ្សេងៗទៀតនៅលីប៊ី។ អ្នកប្រមុខ ផ្នែកការបរទេសអេហ្ស៊ីបបានវាយតំលៃខ្ពស់នូវតួនាទីរបស់ប្រធានាធិបតី Tunisia លោក  Beji Caid Essbsi ក្នុងការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃ Tunisia អេហ្ស៊ីបនិងអាល់ហ្សេរី ដើម្បី ពិភាក្សាអំពីស្ថានភាពនៅលីប៊ី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ