បណ្ដាប្រទេសត្រូវការបន្តបញ្ចេញមតិប្រឆាំងជំទាស់នឹងអំពើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) - បណ្ដាអំពើនាពេលថ្មីៗនេះរបស់ចិនបានរំលោភបំពានជា បន្តបន្ទាប់ទៅលើអធិបតេយ្យភាពរបស់ប្រទេសដទៃនៅសមុទ្រខាងកើត ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី។ ប្រការនេះគឺមិនអាចព្រមទទួលបានឡើយ។ 
បណ្ដាប្រទេសត្រូវការបន្តបញ្ចេញមតិប្រឆាំងជំទាស់នឹងអំពើខុសឆ្គងរបស់ចិននៅសមុទ្រខាងកើត - ảnh 1 នាវារបស់កម្លាំងប្រតិបត្តិច្បាប់វៀតណាម (ខាងឆ្វេង) តស៊ូរារាំងនាវាប៉ូលីសសមុទ្រចិនលេខ ៣៧១១១ នៅក្នុងតំបន់សមុទ្រ Tu Chinh - Phuc Tan កាលពីចុងខែកញ្ញាឆ្នាំ២០១៩។ នាវាប៉ូលីសសមុទ្រលេខ ៣៧១១១ ជានាវាដែលការពារអោយនាវា Haiyang Dizhi 8 ធ្វើការស្រាវជ្រាវដោយខុសច្បាប់នៅក្នុងតំបន់សេដកិច្ចផ្ដាច់មុខរបស់វៀតណាមចាប់ពីដើមខែកក្កដាឆ្នាំ២០១៩រហូតដល់បច្ចុប្បន្ននេះ (រូបថត៖ Thanhnien)

  “រាល់សកម្មភាពខុសឆ្គងរបស់ចិននៅសមុទ្រខាងកើតកំពុងបង្កឡើងផលប៉ះពាល់អវិជ្ជមានទៅលើតំបន់ទាំងមូល។ ប្រទេសនានានិងវៀតណាមត្រូវការមាន អាកប្បកិរិយាដ៏ច្បាស់លាស់ក្នុងបញ្ហានេះ”។ នេះជាការវាយតម្លៃរបស់លោក សាស្ត្រាចារ្យ John Rennie Short នៃសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិក។ តាមលោករូបនេះថា បណ្ដាអំពើនាពេលថ្មីៗនេះរបស់ចិនបានរំលោភបំពានជា បន្តបន្ទាប់ទៅលើអធិបតេយ្យភាពរបស់ប្រទេសដទៃនៅសមុទ្រខាងកើត ដូចជា វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី។ ប្រការនេះគឺមិនអាចព្រមទទួលបានឡើយ។ ដូច្នេះបានជា វៀតណាមនិងប្រទេសនានាត្រូវការបន្តបញ្ចេញមតិជួយអោយសហ គមន៍អន្តរជាតិយល់ដឹងយ៉ាងច្បាស់ថែមទៀត ហើយរាំងស្កាត់មហិច្ឆតារបស់ចិន នៅសមុទ្រខាងកើត។ លោក John Rennie Short បានថ្លែងថា៖

        “វៀតណាមគួរតែចូលរួមបញ្ចេញមតិរបស់ខ្លួននៅសិក្ខាសាលា វេទិកាវិទ្យា សាស្ត្រនានា សំដៅប្រឆាំងជំទាស់នឹងអំពើខុសឆ្គងរបស់ចិន។ ជាពិសេសគឺ សង្កត់ធ្ងន់លើការដោះស្រាយបញ្ហានៅសេសសល់នៅសមុទ្រខាងកើតតាម ស្មារតីយកច្បាប់ជាស្នូល ដើម្បីប្រឆាំងជំទាស់នឹងសកម្មភាពដោយឯកតោភាគី និងខុសច្បាប់របស់ចិននៅក្នុតំបន់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ