បណ្ដាមណ្ឌលឧស្សាហកម្មរួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ

បណ្ដាមណ្ឌលឧស្សាហកម្មរួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ដំណើរត្រួតពិនិត្យមណ្ឌលឧស្សាហកម្ម
ឧបត្ថម្ភនៅស្រុក Phu Xuyen ទីក្រុងហាណូយ។ (Image: hanoimoi.vn)

(VOVworld) – បណ្ដាមណ្ឌលឧស្សាហកម្មរួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មប្រទេសជាតិ។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ វៀតណាម
លោក Truong Tan Sang ក្នុងដំណើរត្រួតពិនិត្យមណ្ឌលឧស្សាហកម្ម ឧបត្ថម្ភនៅស្រុក
Phu Xuyen ទីក្រុងហាណូយ។ ប្រធានរដ្ឋវៀតណាមបាន អះអាងថា៖ ការបង្កើតបណ្ដា
មណ្ឌលឧស្សាហកម្មឧបត្ថម្ភគឺជាគោលមាគ៌ាដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋនិងជាគ្រឹះស្ថាន
សំខាន់ក្នុងការជំរុញឧស្សាហកម្មផលិតកម្មដើម្បី នាំវៀតណាមក្លាយទៅជាប្រទេស
ឧស្សាហកម្មជាសារវ័ន្តតាមទិសទំនើប។ ប្រធានរដ្ឋ Truong Tan Sang បានស្នើឲ្យ
វិនិយោគិនគ្រប់រូប បណ្ដាមន្ទីផ្នែកនៅទីក្រុងហាណូយជួយឧបត្ថម្ភដោះស្រាយការ
លំបាកសំរាប់អង្គភាពអាជីវកម្មនៅក្នុងនិងក្រៅប្រទេសដើម្បីទាក់ទាញការវិនិយោគ
ចូលក្នុងវៀតណាម។ ប្រធានរដ្ឋ ក៏បានចាត់ទុកទៀតថា​៖ បណ្ដាអង្គភាពអាជីវកម្ម
វៀតណាមត្រូវយកចិត្តទុកដាក់ការអភិវឌ្ឍន៍ឧស្សាហកម្មផលិតកម្មនៅនឹងកន្លែង
ដើម្បីបង្កើតឡើងខឿនឧស្សាហកម្មដ៏ចីរភាពក្នុងកាលៈទេសៈវៀតណាមកំពុងធ្វើ
សមាហរណកម្មដ៏ស៊ីជំរៅក្នុងតំបន់និងអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ