បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧

(VOVWORLD) - នាថ្ងៃទី ១៩ សីហា នៅទីក្រុងហូជីមិញ សន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM 3) បន្តថ្ងៃធ្វើការទី ២ ដោយមានសកម្មភាពរបស់ក្រុមការងារអំពី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការធ្វើឲ្យមានតម្លាភាព (ACTWG)។ 
បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧  - ảnh 1បណ្ដាសកម្មភាពក្នុងក្របខ័ណ្ឌសន្និសីទមន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧  

(VOVworld) – នាថ្ងៃទី ១៩ សីហា នៅទីក្រុងហូជីមិញ សន្និសីទមន្ត្រីជាន់ខ្ពស់ APEC (SOM 3) បន្តថ្ងៃធ្វើការទី ២ ដោយមានសកម្មភាពរបស់ក្រុមការងារអំពី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការធ្វើឲ្យមានតម្លាភាព (ACTWG)។ ក្នុងការសន្ទនាលើកនេះ បណ្ដាអង្គសន្និសីទបានផ្លាស់ប្តូរបទពិសោធន៍និង ករណីគំរូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងការធ្វើឲ្យតម្លាភាពនៃស្ថាប័នគយនៃបណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកលើវិស័យជួញដូររុក្ខផលសត្វព្រៃខុសច្បាប់។ វៀតណាមមានគោលបំណងរួមចំណែកសកម្មក្នុងការអនុវត្តកិច្ចសន្យាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៃបណ្ដាឧឿនសេដ្ឋកិច្ចជាសមាជិក APEC  ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីការកាត់បន្ថយអំពើពុករលួយបង្កើនសកម្មភាពសមហភាពសំដៅប្រឆាំងការរត់ពន្ធនិងលុបចោលបណ្តាញខុសច្បាប់ឆ្លងដែនក្នុងតំបន់ទាំងមូល។ នាថ្ងៃដែល កិច្ចប្រជុំពេញអង្គរនៃអនុគណៈកម្មាធិការបែបបទគយ (SCCP) បានប្រព្រឹត្តទៅ។ ថ្លែងមតិនៅទីនេះ លោក Vu Ngoc Anh អគ្គនាយរងអគ្គនាយករដ្ឋានគយវៀតណាមបានអះអាងថា៖ ជោគជ័យរបស់កិច្ចប្រជុំពេញអង្គរលើកទី ១ ដែលបានប្រព្រឹត្តទៅនាខែកុម្ភៈកន្លងទៅនៅវៀតណាមបានជំរុញការអនុវត្តលើគ្រប់ជ្រុងជ្រោយកិច្ចព្រមព្រៀងបង្កលក្ខណៈងាយស្រួលពាណិជ្ជកម្មនៃអង្គការពាណិជ្ជកម្មពិភពលោក  (WTO) ក៏ដូចជាការពិចារណាលទ្ធភាពលក្ខ័ណ្ឌជាក់ស្តែងក្នុងការអនុវត្តតភ្ជាប់យន្តការទ្វារអន្តរជាតិតែមួយរវាងបណ្ដាខឿនសេដ្ឋកិច្ច APEC ផងដែរ។

        នារសៀលថ្ងៃទី ១៩ សីហា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម គណៈកម្មាធិការពាណិជ្ជកម្មនិងវិនិយោគ (CTI) បានរៀបចំសិក្ខសាលាអំពីការ កសាងសមត្ថភាពវិនិយោគហេដ្ឋារចនាសម្ព័ន្ធមានគុណភាពក្នុងតំបន់ APEC  ក្នុងកាលៈទេសៈនគរភាវូបនីយកម្មយ៉ាងលឿន។ នេះគឺជាឱកាសដើម្បីប្រទេស អភិវឌ្ឍន៍ APEC  នានាចែករំលែកបទពិសោធន៍និងផ្ទៀងស្តាប់មតិរបស់មជ្ឈដ្ឋាន អ្នកជំនាញការពីបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងសហគមន៍សមាជិក APEC   ដើម្បីសហការជាមួយគ្នាដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ