បណ្ដាសកម្មភាពជាក់ស្ដេងរំលឹកខួបលើកទី៣៥នៃទិវាជនពិការវៀតណាម(ទី១៨មេសា)

បណ្ដាសកម្មភាពជាក់ស្ដេងរំលឹកខួបលើកទី៣៥នៃទិវាជនពិការវៀតណាម(ទី១៨មេសា) - ảnh 1
បណ្ដាសកម្មភាពជាក់ស្ដេងរំលឹកខួបលើកទី៣៥នៃទិវាជនពិការវៀតណាម(ទី១៨មេសា) (VOV)

       Vovworld-នាថ្ងៃទី១៨មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅទិវា​បុណ្យ
ការងារធ្វើសម្របខ្លួនសំរាប់ជនពិការលើកទី៤។​ សកម្មភាពមាន​អត្ថន័យជាក់
ស្ដែងសំរាប់ជនពិការបានប្រព្រឹត្តទៅក្នុងទិវានេះដូចជាចុះឈ្មោះរៀនវិជ្ជាជីវៈ
ឥតគិតថ្លៃរយៈពេលខ្លីសំរាប់ជនពិការ៣០០នាក់ ជ្រើស​រើស​ធ្វើការរៀនវិជ្ជាជីវៈ
សំរាប់ជនពិការចំនួន៤រយដល់៥រយនាក់ជាដើម។ នៅ​ទីក្រុងហូជីមិញ កីឡាករ
កីឡាការិនីជាង២រយនាក់ជាយុវជនកុមារជំទង់ពិការ​មកពិសាលាមូលដ្ឋានចិញ្ចឹម
ថែទាំជនពិការនៅទីក្រុងបានចូលរួមមហោស្រពកីឡា សកម្មជនពិការលើកទី៣
ដែលបានរៀបចំនាព្រឹកថ្ងៃទី១៨មេសា។

       មុននោះនាថ្ងៃទី១៧មេសា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុ​ភូមិ
វៀតណាមលោក Nguyen Thien Nhan បានជួបសន្ទនាជាមួយ​គណៈ​ប្រតិភូ​តំណាង
ជនពិការគំរូទូទាំងប្រទេសឆ្នាំ២០១៥។ នៅទីនេះលោក Nguyen Thien Nhan បាន
គោរពកត់សម្គាល់នូវឆ័ន្ទះឬទ្ធានុភាពឈានទៅមុខ​របស់ជនពិការវៀតណាមរាប់
លាននាក់។ ​លោកបានស្នើរនាពេលខាងមុខ សម្ព័ន្ធសមាគមជនពិការវៀតណាម
ត្រូវសហការជាមួយក្រសួងការងារ​យុទ្ធជនពិការនិងសង្គមកិច្ចកសាងទិន្នន័យអំពី
ជនពិការ ដើម្បីអាចស្នើររូប​សណ្ឋានផលិតកម្មសមស្របនឹងប្រភេទពិការនីមួយៗ
ដើម្បីមានការជួយ​ឧបត្ថម្ភសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ