បណ្ដាអ្នកជំនាញការព្យាករណ៍សុទិដ្ឋិនិយមចំពោះខឿនសេដ្ឋកិច្ចវៀតណាម ២០១៦
|
បណ្ដាអ្នកជំនាញការព្យាករណ៍សុទិដ្ឋិនិយមចំពោះខឿនសេដ្ឋកិច្ចវៀតណាម ២០១៦ |
(VOV)_ឆ្នាំ ២០១៦ ជាឆ្នាំដើមដំបូង នៃផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម៥ឆ្នាំ ២០១៦-២០២០ ជាឆ្នាំដើមដំបូងដៃដំណើរអភិវឌ្ឍន៍ថ្មីរបស់ខឿនសេដ្ឋកិច្ច។ នេះក៏
ជាឆ្នាំដើមដំបូងនៃដំណើការធ្វើសមាហរណកម្មថ្មី ដោយបណ្ដាការសន្យាធ្វើសមា
ហរណកម្មចាប់សុពលភាព។ បណ្ដាអ្នកជំនាញការបានដាក់ចេញការព្យាករណ៍សុទិដ្ឋិនិយម សំរាប់ខឿនសេដ្ឋកិច្ចវៀតណាម ក្នុងឆ្នាំ ២០១៦។
បណ្ឌិតសេដ្ឋកិច្ច Tran Du Lich បានចាត់ទុកថា៖ ចាប់ពីឆ្នាំ ២០១៦តទៅ ខឿន
សេដ្ឋកិច្ចវៀតណាមមានយថាទស្សន៍ភ្លឺស្វាងជាង។ លោក Tran Du Lich ក៏បាន
យល់ព្រមជាមួយគោលដៅដែលរដ្ឋាភិបាលបានដាក់ចេញ នោះគឺកំណើនសេដ្ឋកិច្ច ពី៦,៥% ដល់ ៧% ក្នុងឆ្នាំ ២០១៦។ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិ
ការហិរញ្ញវត្ថុថវិការដ្ឋសភា លោក Bui Duc Thu បានអះអាងថា៖ ដោយមានល្បឿន
កំណើនរបស់វៀតណាមនាបច្ចុប្បន្ន ឆ្នាំ ២០១៦ នឹងមានកក្តាថ្មីជាច្រើន មានចរិត
លក្ខណះស្ថិរភាព និងអភិវឌ្ឍន៍ជាង ដូច្នេះ កំណើន GDP ឆ្នាំ ២០១៦ អាចទទួល
បាន៦,៧%។ លោក Bui Duc Thu បានអះអាងថា៖ អះអាងថា៖សេដ្ឋកិច្ច សង្គម
ឆ្នាំ ២០១៦ នឹងមានការអភិវឌ្ឍន៍ខ្លាំក្លាថែមទៀត៕