បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការជាមួយ UNDP

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកញ្ញា នៅទីក្រុងហាណូយ បណ្ឌិត្យសភានយោបាយជាតិហូជីមិញ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNDP) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ។
បណ្ឌិត្យសភានយោបាយជាតិហូជីមិញបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី​កិច្ច​សហប្រតិបត្តិការជាមួយ UNDP - ảnh 1ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងភាគិទាំងពីរ។ (រូបថត៖ Van Diep/TTXVN)

ថ្លែងមតិនៅក្នុងពិធីនេះ សាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម នាយកបណ្ឌិត្យសភានយោបាយជាតិហូជីមិញ បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅលើពិភពលោក និងនៅវៀតណាម ជាពិសេសលើវិស័យអភិវឌ្ឍន៍បៃតងប្រកបដោយចីរភាព ការងារបណ្តុះបណ្តាលកម្មាភិបាល បង្កើនតួនាទីរបស់ថ្នាក់ដឹកនាំជាស្ត្រីក្នុងប្រព័ន្ធនយោបាយវៀតណាម។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសហប្រតិបត្តិការជាមួយ UNDP នឹងរួមចំណែកក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេសរបស់ UNDP ជាមួយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ តាមនោះ បង្កើនសមត្ថភាពបណ្តុះបណ្តាលកម្មាភិបាលសម្រាប់បណ្ឌិត្យសភា រួមចំណែកលើកកម្ពស់គុណភាពកម្មាភិបាលយុទ្ធសាស្ត្រ បម្រើកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងដំណាក់កាលខាងមុខ។

រីឯខ្លួនវិញ លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅវៀតណាមបានអះអាងថា UNDP នឹងខិតខំប្រឹងប្រែងចូលរួមអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលវៀតណាម ដំណាក់កាល ២០២២-២០២៦។ កម្មវិធីជាតិវៀតណាម - UNDP ដំណាក់កាល ២០២២-២០២៦ រួមមានវិស័យសំខាន់ៗជាច្រើនដូចជា៖ ការផ្លាស់ប្តូរសេដ្ឋកិច្ច ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ បង្កើនសមត្ថភាពឆ្លើយតបនឹងគ្រោះធម្មជាតិ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ