បណ្តាប្រទេសក្រីក្រ«មិនត្រូវបានបំភ្លេចចោល» ក្នុងការប្រកួតប្រជែងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទេ

(VOVWORLD) -  នៅពេលដែលយថាទស្សន៍នៃការស្វែងរកវ៉ាក់សាំងជំងឺកូវីដ១៩ កាន់តែច្បាស់លាស់ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី ២៣ ខែវិច្ឆិកាបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ដល់ក្រុមប្រទេសក្រីក្របំផុតនៅលើពិភពលោក ដើម្បីកុំទុកអោយក្រុមនេះត្រូវបានគេបំភ្លេចចោលខណៈពេលដែលក្រុមប្រទេសអ្នកមានដទៃ បានបញ្ជាទិញវ៉ាក់សាំងដំបូងតែម្តង។
បណ្តាប្រទេសក្រីក្រ«មិនត្រូវបានបំភ្លេចចោល» ក្នុងការប្រកួតប្រជែងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ទេ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ Reuters)

ថ្លែងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា លោក Tedros អគ្គនាយកអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថារដ្ឋាភិបាល ទាំងអស់សុទ្ធសឹងតែមានបំណងសមស្របក្នុងការធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារប្រជាជនរបស់ខ្លួន ប៉ុន្តែប្រទេសនានាក៏ចាំបាច់ត្រូវដឹងច្បាស់អំពីហានិភ័យជាក់ស្តែងថា ប្រទេសក្រីក្រនិងប្រទេសងាយរងផលប៉ះពាល់ខ្លាំងបំផុត កំពុងត្រូវបានគេបំភ្លេចចោលក្នុងការប្រណាំងក្នុងការស្វែងរកវ៉ាក់សាំង។

លោក Tedros ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកវិទ្យាសាស្ត្រ ដែលបានរួមចំណែកក្នុងការស្វែងរកវ៉ាក់សាំង ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងរយៈពេលដ៏ខ្លីបំផុតក្នុងប្រវត្តិសាស្ត្រ ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមិទ្ធិផលទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ