បណ្តាប្រទេសមហាអំណាចនិងអ៊ីរ៉ង់ជួបជុំគ្នាជាបន្ទាន់នៅទីក្រុងVienna ដើម្បីស្វែងរកវិធីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

(VOVWORLD) -     នាថ្ងៃទី២៨ ខែកក្កដា តំណាងបណ្តាប្រទេសនៅសេសសល់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានជួបជុំគ្នាជាបន្ទាន់នៅទីក្រុង Vienna ប្រទេសអូទ្រីស  ដើម្បីពិភាក្សាអំពីវិធានការសង្គ្រោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងរវវាង អ៊ីរ៉ង់និងប្រទេសលោកខាងលិច។

បណ្តាប្រទេសមហាអំណាចនិងអ៊ីរ៉ង់ជួបជុំគ្នាជាបន្ទាន់នៅទីក្រុងVienna ដើម្បីស្វែងរកវិធីជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1

ទិដ្ឋភាពនៃកិច្ចប្រជុំជាបន្ទាន់ (រូបថត៖ TTXVN)

អ្នកការទូតនៃប្រទេសអង់គ្លេស បារាំង រុស្ស៊ី ចិន អាល្លឺម៉ង់  និងអ៊ីរ៉ង់ កំពុងពិចារណាលើបញ្ហាដែលពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ ( JCPOA) បន្ទាប់ពីអ៊ីរ៉ង់បានប្រកាសចម្រើនហួសបរិមាណបម្រុងសារធាតុ អ៊ុយរ៉ានីញ៉ូម ក៏ដូចជាកំរិតចម្រើននុយក្លេអ៊ែរដែលកំណត់នៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេសមហាអំណាចនាឆ្នាំ២០១៥។ ទីក្រុងតេអេរ៉ង់បានលើកច្បាស់ថាអាចលុបចោលទង្វើរទាំងនេះប្រសិនបើភាគីដៃទៃនានានៅក្នុងកិច្ចព្រមព្រៀង ផ្តល់គំនិតផ្តួចផ្តើមដើម្បីសងការខូចខាតចំពោះអ៊ីរ៉ង់ដោយសារការដាក់ទ័ណ្ឌកម្មរបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ