បណ្តាប្រទេសអ៊ឺរ៉ុបធ្វើការសិក្សាស្រាវជ្រាវលើការទប់ស្កាត់គម្រោង​ប្រាក់ អេឡិចត្រូនិចរបស់ Libra

(VOVWORLD) -រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឲ្យដឹងថា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងចាត់វិធានការរួម នា ប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បី"បញ្ជាក់ឱ្យច្បាស់ថា Libra មិនបានស្វាគមន៍នៅអឺរ៉ុបឡើយ" ។
បណ្តាប្រទេសអ៊ឺរ៉ុបធ្វើការសិក្សាស្រាវជ្រាវលើការទប់ស្កាត់គម្រោង​ប្រាក់ អេឡិចត្រូនិចរបស់ Libra - ảnh 1 រូបិយប័ណ្ណអេឡិចត្រូនិចរបស់ Libra ត្រូវបានណែនាំនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃទី ២៦ ខែកញ្ញា (រូបថត៖ AFP / TTXVN)

នាថ្ងៃតី ១៨ ខែតុលារដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maireបានប្រកាសថាបណ្តាប្រទេសធំ ៗនៅអ៊ឺរ៉ុបកំពុងខិតខំប្រឹងប្រែងដើម្បីរារាំងរូបិយប័ណ្ណ អេឡិចត្រូនិចរបស់ Libra តាមបណ្ដញសង្គមហ្វេសប៊ុកដោយអះអាងថាគម្រោងនេះ អាចបង្កការគំរាមកំហែងដល់អធិបតេយ្យភាពជាតិ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឲ្យដឹងថា បារាំង អាល្លឺម៉ង់ និងអ៊ីតាលី នឹងចាត់វិធានការរួម នា ប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បី"បញ្ជាក់ឱ្យច្បាស់ថា Libra មិនបានស្វាគមន៍នៅអឺរ៉ុបឡើយ" ។ រដ្ឋមន្រ្តីរូបនេះបានអះអាងថា ប្រទេសទាំងនេះនឹងមិនអនុញ្ញាតឱ្យ“ ក្រុមហ៊ុនឯកជនមួយមានអំណាចនិងរូបិយវត្ថុ ដូចជាប្រទេសមួយដែលមានអធិបតេយ្យ” ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ