បណ្តាប្រទេសអាហ្វ្រិកសន្យាជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នៅទូទាំងទ្វីប

(VOVWORLD) -អង្គប្រជុំបានផ្ដោតសំខាន់ពិភាក្សាអំពីបញ្ហារួមមួយចំនួនរបស់អាហ្រ្វិករួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ប្រភពហិរញ្ញវត្ថុខុសច្បាប់ និងយុទ្ធសាស្ត្រឯកភាពមួយសម្រាប់តំបន់ Sahel។


សន្និសីទរបស់គណកម្មាធិការសេដ្ឋកិច្ចនៃអង្គការសហប្រជាជាតិស្ដីពី ទ្វីបអាហ្រ្វិក (ECA) បានបិទបញ្ចប់នៅ រដ្ឋធានី Addis Ababa របស់ Ethiopia នាថ្ងៃទី ១៥ ឧសភាកន្លងទៅ ដោយមានការសន្យារបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងអ្នកតាក់តែងគោលនយោបាយនៅក្នុងតំបន់ដែលបានចូលរួម ពោលគឺជំរុញការអនុម័តលើកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក (AFCFTA)។ ដោយមូលបទ "តំបន់ពាណិជ្ជកម្មសេរីអាហ្វ្រិក៖ បង្កើតលំហហិរញ្ញវត្ថុ ដើម្បីធ្វើពិពិធកម្មចំពោះការបង្កើតងារធ្វើ និងសេដ្ឋកិច្ច" នោះអង្គប្រជុំបានផ្ដោតសំខាន់ពិភាក្សាអំពីបញ្ហារួមមួយចំនួនរបស់អាហ្រ្វិករួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ប្រភពហិរញ្ញវត្ថុខុសច្បាប់ និងយុទ្ធសាស្ត្រឯកភាពមួយសម្រាប់តំបន់ Sahel។ អង្គប្រជុំក៏បានជំរុញឲ្យប្រទេសទាក់ទិននានា គប្បីមានគោលនយោបាយ និងការបណ្ដាក់ទុនដ៏សមស្រប ដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពី AFCFTA ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ