បុណ្យកាសែតនិទាឃរដូវ ពិព័រណ៍រូបថតឆ្នាំកុរឯកស័ក២០១៩ត្រូវបានរៀបចំឡើង នៅតាមតំបន់នានា

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ ខែមករា មន្ទីរព័ត៌មាននិងផ្សព្វផ្សាយ មន្ទីរវប្បធម៌ កីឡានិង ទេសចរណ៍ គណៈកម្មាធិការឃោសនាអប់រំខេត្ត សមាគមន៍អក្សរសាស្ត្រនិង សិល្បៈ និងសមាគមន៍អ្នកកាសែតខេត្ត Hau Giang ភាគខាងត្បូងវៀតណាម បានបើកបុណ្យកាសែតនិទាឃរដូវ។

បុណ្យកាសែតនិទាឃរដូវបានតាំងបង្ហាញស្នាដៃជាង១០០០ រួមមាន កាសែតនិទាឃរដូវរបស់មជ្ឈឹមនិងតំបន់នានាក្នុងទូទាំងប្រទេស សៀវភៅស្ដីពី បក្សកុម្មុយនិស្តវៀតណាម លោកប្រធានហូជីមិញ ក៏ដូចជាកោះសមុទ្រវៀត ណាម ផងដែរ។ ទន្ទឹមនឹងនោះ នៅបុណ្យកាសែតនេះក៏បានតាំងបង្ហាញសៀវភៅ រូបថតស្ដីពីសមិទ្ធផលផ្នែកសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម សន្តិសុខការពារ ជាតិនៅខេត្ត Hau Giang ក្នុងឆ្នាំ២០១៨ រូបថតស្ដីពីរយៈពេល៥០ឆ្នាំនៃការអនុវត្ត តាមមរតកសាសន៍របស់លោកប្រធានហូជីមិញ ផែនទីនិងឯកសារក្រោមប្រធាន បទ “Hoang Sa Truong Sa របស់វៀតណាម-រាល់ភស្តុតាងប្រវត្តិសាស្ត្រនិង គតិយុត្ត” ផងដែរ។

បុណ្យកាសែតនិទាឃរដូវ ពិព័រណ៍រូបថតឆ្នាំកុរឯកស័ក២០១៩ត្រូវបានរៀបចំឡើង នៅតាមតំបន់នានា - ảnh 1ទិដ្ឋភាពនៃពិធីដម្លើងដើម Neu នៅទីក្រុងហ្វេ  

       នាថ្ងៃទី២៨ ខែមករា (ពោលគឺថ្ងៃទី២៣ ខែមិកសិរ តាមច័ន្ទគតិ) មជ្ឈ មណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ បានរៀបចំពិធីដម្លើងដើម Neu នៅក្នុងបរមរាជវាំងហ្វេក្នុងឱកាសទទួលអំណរនិទាឃរដូវឆ្នាំកុរឯកស័ក២០១៩។ សកម្មភាពនេះគឺសំដៅបង្កើតឡើងវិញនូវពិធីបុណ្យបុរាណមួយរបស់ប្រជាជាតិវៀតណាមនិយាយរួម រាជ្យវង្សានុវង្សបណ្ដាស្ដេច Nguyen និយាយដោយឡែក។ ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលអភិរក្សកេរ្តិ៍ដំណែលអតីតរាជធានីហ្វេ ក៏បានរៀបចំ ល្បែងកំសាន្តរាជ្យវាំង ការសម្ដែងសរសេរអក្ខរៈវិចិត្រសាស្ត្រ ការសម្ដែងរបាំម៉ុងសាយនិង ក្បាច់គុនប្រជាប្រិយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ