បាតុកររបស់អង់គ្លេសរាប់ម៉ឺននាក់ប្រឆាំងជំទាស់នឹងអំពើហិង្សារបស់ប៉ូលីសនិងការរើសអើងជាតិសាសន៍

(VOVWORLD) - ប្រជាជនអង់គ្លេសរាប់ពាន់នាក់ បានបន្តធ្វើដំណើរតាមដងផ្លូវនៃទីក្រុងឡុងដ៍នារសៀលថ្ងៃទី ៣ ខែមិថុនា ដើម្បីគាំទ្រការធ្វើបាតុកម្មនៅសហរដ្ឋអាមេរិកព្រមទាំងថ្កោលទោសចំពោះអំពើហឹង្សារបស់ប៉ូលីសក៏ដូចជាការរើសអើងជាតិសាសន៍នៅប្រទេសអង់គ្លេសផងដែរ។
បាតុកររបស់អង់គ្លេសរាប់ម៉ឺននាក់ប្រឆាំងជំទាស់នឹងអំពើហិង្សារបស់ប៉ូលីសនិងការរើសអើងជាតិសាសន៍ - ảnh 1 បាតុកររបស់អង់គ្លេសរាប់ម៉ឺននាក់ប្រឆាំងជំទាស់នឹងអំពើហិង្សារបស់ប៉ូលីសនិងការរើសអើងជាតិសាសន៍ (រូបចត៖ The Guardian)    

ក្រុមបាតុករបានស្រែកហ៊ោកញ្ច្រៀវពាក្យស្លោកដូចជា“ បើគ្មានយុត្តិធម៌គឺគ្មានសន្តិភាពទេ” ឬ“ និយាយថាទេចំពោះប៉ូលីសរើសអើងជាតិសាសន៍”។

បាតុកម្មដំបូងបានធ្វើឡើងដោយសន្តិវិធី ប៉ុន្តែក្រោយមកភាពតានតឹងនិងការប៉ះទង្គិចគ្នាបានកើតឡើងជាមួយប៉ូលិសអង់គ្លេស។

មានមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនផងដែរ។ គួរជំរាបថានេះជាថ្ងៃទីបួនជាប់ៗគ្នានៅទីក្រុងឡុងដែលមានមនុស្សធ្វើ ដំណើរតាមដងផ្លូវដោយមានការចូលរួមពីយុវជនភាគច្រើនជាជនជាតិស្បែកខ្មៅដើម្បីគាំទ្រដល់ការធ្វើបាតុកម្មទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះស្បែកខ្មៅលោក George Floy ដែលត្រូវបានប៉ូលីសអាមេរិកសម្លាប់កាលពីសប្តាហ៍មុននៅទីក្រុង Minneapolis៕

ប្រតិកម្មទៅវិញ

ផ្សេងៗ