បិទបញ្ចប់ទិវាផ្លាស់ប្ដូមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិត​នៃបណ្ដា​ខេត្ត​ជាប់​ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩

(VOVWORLD) - តាមរយៈសកម្មភាពផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដែលបានប្រព្រឹត្តិក្នុងទិវានេះ បានជួយឲ្យប្រតិភូនៃប្រទេសទាំងពីរយោគយល់គ្នា និងស្វែងរកបន្ថែមអំពីទឹកដី និងមនុស្សនៃប្រទេសទាំងពីរ។
បិទបញ្ចប់ទិវាផ្លាស់ប្ដូមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិត​នៃបណ្ដា​ខេត្ត​ជាប់​ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ - ảnh 1ទិវាផ្លាស់ប្ដូមិត្តភាពរវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ 

ទិវាផ្លាស់ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ ត្រូវបានបិទបញ្ចប់នាយប់ថ្ងៃទី ៧ ខែវិច្ឆិកានៅទីក្រុងហូជិមិញ។ ទិវានេះបានប្រព្រឹត្តិទៅក្នុងឱកាសរំលឹកខួបលើកទី ៥២ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - កម្ពុជា។

អញ្ជើញថ្លែងនៅក្នុងពិធីបិទបញ្ចប់ លោក Doan Cong Huynh ប្រធាននាយកដ្ឋានព័ត៌មានកិច្ចការបរទេស នៃក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមបានអះអាងថា ទិវានេះគឺជាឱកាសដើម្បីពង្រីកនូវតួនាទីឈានមុខរបស់យុវជននៃប្រទេសទាំងពីរ ព្រមទាំងថែរក្សា ពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា។ តាមរយៈសកម្មភាពផ្លាស់ប្តូរប្រកបដោយអត្ថន័យ ដែលបានប្រព្រឹត្តិក្នុងទិវានេះ បានជួយឲ្យប្រតិភូនៃប្រទេសទាំងពីរយោគយល់គ្នា និងស្វែងរកបន្ថែមអំពីទឹកដី និងមនុស្សនៃប្រទេសទាំងពីរ។ ប្រតិភូទាំងនេះនឹងដើរតួនាទីជាឯកអគ្គរដ្ឋទូត ដើម្បីជំរុញចំណងទំនាក់ទំនងដ៏ល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា។

សូមបញ្ជាក់ដែរថា ទិវាផ្លាស់ប្ដូររវាងអ្នកកាសែតវ័យក្មេង យុវជន និងសិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែន វៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៩ បាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែវិច្ឆិកា នៅខេត្ត Tay Ninh និងទីក្រុងហូជីមិញ ដោយទាក់ទាញបានការចូលរួមរបស់ប្រតិភូចំនួន ២០០ នាក់ ដែលជាអ្នកកាសែតវ័យក្មេង យុវជន និងនិស្សិតនៃបណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ