បន្តកិច្ចប្រជុំលើកទី២រដ្ឋសភាវៀតណាមនីតិកាលទី១៤

(VOVworld)-នាថ្ងៃទី៣វិច្ឆិកា រដ្ឋសភាបន្តសម័យប្រជុំពេញអង្គសំដៅពិភាគ្សាលើបញ្ហា
សេដ្ឋកិច្ចសង្គមនិងរៀបចំខឿនសេដ្ឋកិច្ចឡើងវិញ។ ក្នុងអង្គប្រជុំនេះសមាជិកសមាជិ​កា
សភាបានសម្តែងការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម វិធានការ
 ដោះស្រាយគម្រោងការធំៗដែលមានហានិភ័យបាត់បង់ថវិការរដ្ឋព្រមទាំងការងាររៀប
ចំកម្មាភិបាល។

        ស្តីពីបញ្ហាដែលមានគម្រោងការធំៗជាច្រើនកំពុងធ្វើសកម្មភាពគ្មានប្រសិទ្ធិភាព
 នោះ តំណាងជាច្រើនបានស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញនិងប្រកាសជាក់ស្តែងនិង
មានវិធានការដោះស្រាយ។ បកស្រាយលើបញ្ហានេះ រដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជ
កម្មវៀតណាម លោក Tran Tuan Anh បានឲ្យដឹងថា៖

        “គម្រោងការទាំងអស់នេះ បានអនុវត្តក្នុងរយៈពេលវែង ហើយក្នុងដំណើការ អនុ
វត្តនោះ មានការផ្លាស់ប្តូរមួយចំនួន។​ក្រសួងឧស្សាហ-ពាណិជ្ជកម្មរួមជាមួយក្រសួង
 ស្ថាប័ននានា កំពុងធ្វើការបូកសរុប វាយតម្លៃលើគ្រប់ជ្រុងជ្រោយនូវបញ្ហានៅសល់​របស់
គម្រោងការទាំងអស់ ព្រមទាំងបំភ្លឺច្បាស់នូវការទទួលខុសត្រូវរបស់បុគ្គលនិង អង្គភាព
ទាក់ទិនទាំងអស់ដើម្បីដោះស្រាយផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ