បន្តជើងហោះហើរពាណិជ្ជកម្មជាផ្លូវការពីកូរ៉េខាងត្បូងមកវៀតណាម

(VOVWORLD) -  នេះគឺជាជើងហោះហើរពាណិជ្ជកម្មលើកដំបូងមកកាន់ប្រ ទេសវៀតណាមចាប់តាំងពីផ្នែកអាកាសចរណ៍វៀតណាម បានបញ្ឈប់រាល់ជើង ហោះហើរអន្តរជាតិដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

បន្តជើងហោះហើរពាណិជ្ជកម្មជាផ្លូវការពីកូរ៉េខាងត្បូងមកវៀតណាម - ảnh 1 អ្នកដំណើរធ្វើបែបបទឡើងយន្តហោះមានស្លាកលេខ VN417 (rរូបថត៖ TTXVN)

ជើងហោះហើរ មានស្លាកលេខ VN417 បានដឹកអ្នកដំណើរជាង ១០០ នាក់ ពីព្រលានយន្តហោះអន្តរជាតិ Incheon (កូរ៉េខាងត្បូង) មកកាន់អាកាសយានដ្ឋាន អន្តរ ជាតិ Noi Bai (វៀតណាម) ដែលបានហោះពីម៉ោង ១០ និង ៥ នាទី (ម៉ោងនៅសេអ៊ូល) នាថ្ងៃទី ២៥ ខែកញ្ញា។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មលើកដំបូង មកកាន់ប្រទេសវៀតណាមចាប់តាំងពីផ្នែកអាកាសចរណ៍វៀតណាម បានបញ្ឈប់រាល់ជើងហោះហើរអន្តរជាតិ ដោយ សារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩។

ជើងហោះហើរនេះបានឆ្លុះបញ្ជាំងពីការជំនះពុះពាររបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airline ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍នៅទូទាំងប្រទេស ដោយឆ្ពោះទៅគោលបំណងស្តារឡើងវិញផ្លូវអាកាសអន្តរជាតិ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ កំពុងបានគ្រប់គ្រងយ៉ាងល្អទាំងនៅក្នុងប្រទេសនិងនៅតាមប្រទេសជាច្រើនទូទាំងពិភពលោក។

ជើងហោះហើរត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជំងឺយ៉ាងតឹងរ៉ឹង។ បន្ទាប់ពីបានវិលត្រឡប់ មកវៀតណាមវិញ ក្រុមអាកាសយានិកនឹងត្រូវបានត្រួតពិនិត្យសុខភាពនិងត្រូវបានដាក់ឱ្យនៅដាច់ដោយ ឡែកយោងតាមបទប្បញ្ញត្តិ។ យន្ដហោះនេះនឹងត្រូវបាញ់ថ្នាំកំចាត់មេរោគ ដោយជាតិគីមីមានស្តង់ដារអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ