បន្តសកម្មភាពក្នុងក្របខ័ណ្ឌវេទិកា APPF លើកទី ២៦ នៅវៀតណាម

(VOVWORLD) -ក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំលើកទី ២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-26) នារសៀលថ្ងៃទី ១៩ មករា អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានទទួល ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសអាស៊ី-ប៉ាស៊ីហ្វិកនៃព្រឹទ្ធសភា ម៉េកស៊ីក លោក Teofilo Torres Corzo ដែលអញ្ជើញជូលរួម APPF លើកទី ២៦ នៅ វៀតណាម។ 
បន្តសកម្មភាពក្នុងក្របខ័ណ្ឌវេទិកា APPF លើកទី ២៦ នៅវៀតណាម - ảnh 1 អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា Micronesia លោក Esmond B.Moses


នាល្ងាចថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌសន្និសីទ APPF ២៦ នោះ ប្រធានរដ្ឋសភាវៀតណាម និងជាប្រធាន APPF ២៦ លោកស្រី  Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភចិន និងជាប្រធានគណៈប្រតិភូចិន ដែលបានអញ្ជើញចូលរួម APPF ២៦។

នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នាពេលកន្លងទៅ ទំនាក់ទំនងរវាងបក្សទាំងពី និងរដ្ឋទាំងពីមានការអភិវឌ្ឍន៍វិជ្ជមាន។ លោកស្រីបានឲ្យដឹងទៀតថារដ្ឋសភាវៀតណាម រដ្ឋសភាចិន និងសមាជិកសភានៃប្រទេសទាំងពីរមានការទទួលខុសត្រូវនិងរួមចំណែកក្នុងទំនាក់ទំនងដ៏ល្អប្រសើរនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភចិន  បានឯកភាពចំពោះទស្សនៈរបស់ប្រធានរដ្ឋសភាវៀតណាមស្ដីពីការបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌសន្និសីទប្រចាំឆ្នាំលើកទី ២៦ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF-26) នារសៀលថ្ងៃទី ១៩ មករា អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានទទួល ជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសអាស៊ី-ប៉ាស៊ីហ្វិកនៃព្រឹទ្ធសភា ម៉េកស៊ីក លោក Teofilo Torres Corzo ដែលអញ្ជើញជូលរួម APPF លើកទី ២៦ នៅ វៀតណាម។ ក៏ក្នុងឱកាសនេះដែរ អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភា Micronesia លោក Esmond B.Moses ផងដែរ។

នាថ្ងៃទី ១៩ មករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសមាជិកសភាចិន ដែលចូលរួម APPF ២៦ ដែលដឹកនាំដោយព្រឹទ្ធសមាជិក លោក Takuji Yanagimoto៕

ប្រតិកម្មទៅវិញ

ផ្សេងៗ