បន្តសកម្មភាពដំណើរក្រហមឆ្នាំ២០១៨ នៅមូលដ្ឋាននានា

(VOVWORLD) -នាថ្ងៃទី ១៧ ខែមិថុនា នៅទីក្រុង Can Tho បានប្រព្រឹត្តទៅទិវាបរិច្ចាគឈាម ក្រោមប្រធានបទ “ពណ៌ក្រហម Tay Do ឆ្នាំ២០១៨” ដែលទាក់ទាញកម្មាភិបាល សមាជិកយុវជន យុវជននិងប្រជាជនរាប់ពាន់នាក់មកចូលរួមផងដែរ ។
បន្តសកម្មភាពដំណើរក្រហមឆ្នាំ២០១៨ នៅមូលដ្ឋាននានា - ảnh 1យុវជនខេត្ត Quang Ninh ចូលរួមការបរិច្ចាគឈាមស្ម័គ្រចិត្តយ៉ាងសកម្ម (រូបថត៖ uongbi.gov.vn) 

ដោយមានសារផ្សព្វផ្សាយគឺ “តភ្ជាប់ឈាមវៀតណាម” អង្គការកាកបាតក្រហម ទីក្រុង Can Tho មានបំណងចង់បង្កើតវប្បធម៌បរិច្ចាគឈាមសង្គ្រោះជិវិតមនុស្ស ហើយធ្វើការបញ្ចូលបន្ថែមមុខសញ្ញាដែលចូលរួមការបរិច្ចាគឈាមស្ម័គ្រចិត្ត និង ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីជំងឺឆ្លងបន្តពូជឈាម។ តាមការគ្រោងទុកក្នុង ទិវានេះ ទីក្រុង Can Tho នឹងទទួលបានឈាមចំនួន ១.១០០ ឯកតា។

រីឯនៅខេត្ត Quang Ninh នាថ្ងៃទី១៦ខែមិថុនា បានប្រព្រឹត្តទៅព្រឹត្តិការណ៍ទិវា បរិច្ចាគឈាមក្រោមប្រធានបទ “ដំណក់ឈាមតំបន់រ៉ែ- តភ្ជាប់ឈាមវៀតណាម “។ នាយករងមជ្ឈមណ្ឌលឈាមជាតិ និងជាអនុប្រធានគណៈកម្មការដំណើរ ក្រហមឆ្នាំ២០១៨ លោក Tran Ngoc Que បានឲ្យដឹងថា៖

“ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សកម្មភាពរៀបចំការបរិច្ចាគឈាមរបស់ខេត្ត Quang Ninh បានល្អណាស់។ ជាពិសេស ប្រជាជនមានការយល់ដឹងខ្ពស់អំពីការបរិច្ចាគ ឈាម និងលទ្ធផលនៃការបរិច្ចាគឈាមប្រចាំឆ្នាំសុទ្ធតែកើនឡើងផងដែរ។ បរិមាណនៃឈាមដែលផ្តល់ឲ្យអ្នកជំងឺនៅមន្ទីរពេទ្យនៅខេត្ត Quang Ninh និយាយរួមជូនកាលនៅតែផ្តល់ជូនដល់ខេត្តនៅជំវិញ ដើម្បីឆ្លើយតបនឹងការ សង្គ្រោះអ្នកជំងឺ ហើយខ្ញុំសង្ឃឹមថា នាប៉ុន្មានឆ្នាំខាងមុខទៀត ខេត្ត Quang Ninh នឹងបន្តរៀបចំកម្មវិធី បរិច្ចាគឈាមដ៏មានអត្ថន័យដូចនេះផងដែរ៕”។

ក្នុងទិវានេះគណៈកម្មការបញ្ជាណែនាំការបរិច្ចាគឈាមស្ម័គ្រចិរត្តខេត្ត Quang Ninh បានទទួលឈាមប្រមាណ ៧០០ ឯកតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ