បំផុសការប្រឡង វីដេអូឃ្លីប “ដើម្បីវៀតណាមបៃតង“

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ មិថុនា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលគេហទំព័រអឡិចត្រនិកនៃមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងអង្គភាពពាក់ព័ន្ធនានា រៀបចំពិធីបំផុសការប្រឡង វីដេអូឃ្លីប ដោយប្រធានបទ "ដើម្បីវៀតណាមបៃតង"។
បំផុសការប្រឡង វីដេអូឃ្លីប “ដើម្បីវៀតណាមបៃតង“ - ảnh 1 ការប្រមូលសំរាមប្លាស្ទិចនៅលើផ្ទៃសមុទ្រ (រូបថត៖ VNA)

ការប្រឡងនេះ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៦ ខែកក្កាដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២០ ដោយមានប្រធានបទមួយចំនួនដូចជា៖ ការដាំដើមឈើ; ការអភិរក្សជីវៈចម្រុះ ការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិក និងការប្រើប្រាស់វត្ថុធាតុដើមកែច្នៃ ;ការសន្សំសំចៃថាមពលអគ្គិសនី ទឹក; ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ; កិច្ចការពារបរិស្ថាន ដីធ្លី ទឹក និងខ្យល់។ ពីធីប្រគល់រង្វាន់នឹងប្រព្រឹត្តិទៅនាខែកញ្ញា ឆ្នាំ ២០២០ នៅទីក្រុងហាណូយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ