បំផុសខែធ្វើសកម្មភាពជាតិស្តីពីចំនួនប្រជាជន

(VOVWORLD) -  ពិធីបើកខែ ធ្វើសកម្មភាពជាតិស្តីពីចំនួនប្រជាជននិងទិវាចំនួនប្រជាជនវៀតណាម (ថ្ងៃទី ២៦ ធ្នូ) បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ។

បំផុសខែធ្វើសកម្មភាពជាតិស្តីពីចំនួនប្រជាជន - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញថ្លែងនៅឯសន្និសីទ (រូបថតៈ TTXVN) 

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានស្នើអោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអង្គការសង្គមនានា អោយចូលរួមកាន់តែខ្លាំងក្លាថែមទៀត តាម រយៈសកម្មភាពជាក់លាក់ ពង្រឹងការបណ្តុះបណ្តាល ការអភិវឌ្ឍក្រុមសហការីប្រជាជនក្នុងទិសដៅនៃការច្នៃប្រឌិត ដើម្បីក្លាយទៅជាកម្លាំងស្នូល ក្នុងវិស័យពាក់ព័ន្ធនឹងចំនួនប្រជាជនដូចជា៖ ការផ្សព្វផ្សាយចំណេះដឹងក្នុងការបង្រៀន និងចិញ្ចឹមបីបាច់កុមារ ការពារកុមារ និងថែទាំមនុស្សចាស់ជរាជាដើម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គុណភាពចំនួនប្រជាជនវៀតណាម ត្រូវបានកែលំអរនៅគ្រប់ទិដ្ឋភាពទាំងអស់។ ពោលគឺ អាយុកាលជាមធ្យមរបស់ប្រជាជនបាន កើនឡើង រហូតដល់ ៧៣,៥ ឆ្នាំហើយខ្ពស់ជាងប្រទេសជាច្រើន ដែលមានប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗ។ លើសពីនេះទៅទៀត ការកង្វះអាហារូបត្ថម្ភ អត្រា មរណភាពរបស់មាតានិងកុមារមានការថយចុះយ៉ាងខ្លាំង។ ចំនួនប្រជាជនដែលមានអាយុធ្វើការបានកើនឡើងយ៉ាងខ្លាំង ដែលនាំប្រទេសវៀតណាមឈានចូលទៅក្នុងសម័យ “ប្រជាជនមាស” ចាប់តាំងពីឆ្នាំ ២០០៧ មក ជាមួយនឹងចំនួនប្រជាជនដែលស្ថិតក្នុងអាយុធ្វើការប្រមាណ ៧០% នៃចំនួនប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ