បំផុសបុណ្យតេតដាំដើមឈើឆ្នាំជូតទោស័ក២០២០

(VOVWORLD) - នាព្រឹកថ្ងៃទី៣០ខែមករា នៅឃុំ Viet Cuong ស្រុក Tran Yen ខេត្ត Yen Bai នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញបំផុសបុណ្យតេតដាំដើមឈើ ឆ្នាំជូតទោស័ក២០២០។
បំផុសបុណ្យតេតដាំដើមឈើឆ្នាំជូតទោស័ក២០២០ - ảnh 1 លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Yen Bai (រូបថត៖ vietnamnet.vn)

  ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអោយដឹងថា អនុវត្តតាម ដំបូន្មានរបស់លោកប្រធានហូជីមិញ រដ្ឋាភិបាលកំពុងរួមជាមួយតំបន់នានា ទូទាំងប្រទេសចូលរួមការពារនិងអភិវឌ្ឍព្រៃដោយម្ចាស់ការ ខិតខំប្រឹងប្រែង បង្កើនអត្រាគម្របព្រៃឈើក្នុងឆ្នាំ២០២០ឡើងដល់៤២% ទំហំនាំចេញឈើ និងរុក្ខផលសម្រេចបានយ៉ាងហោចណាស់១២ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០និង ២០ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២៥ នាំវៀតណាមក្លាយ ទៅជាមជ្ឈមណ្ឌលជួរមុខលើពិភពលោកខាងផលិតនិងនាំចេញឈើនិង ផលិតផលពីឈើ។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “ទីមួយគឺបំផុសចលនាប្រឡងប្រណាំងអនុវត្តតេតដាំដើមឈើចាប់ តាំងពីប៉ុន្មានថ្ងៃដើមឆ្នាំ២០២០ កសាងផែនការធ្វើសកម្មភាពជាក់ស្ដែងស្ដីពី ការដាំព្រៃ ការពារព្រៃនិងដាំដើមឈើផ្ដល់ម្លប់ដើម្បីបង្កើតទេសភាពធម្មជាតិ បៃតង។ ទីពីរគឺជំរុញខ្លាំងការទាក់ទាញប្រភពធនធានស្របច្បាប់នានាដើម្បី វិនិយោគដាំព្រៃ ផ្លាស់ប្ដូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការជ្រើសរើស បណ្ដុះ ពូជ និងគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព ប្រសិទ្ធភាព អភិរក្សជីវៈ ចម្រុះ។ ការដាំព្រៃត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍការកែច្នៃនិងពង្រីកទីផ្សារ ទាំងក្នុងស្រុកនិងអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ