បំពេញការវាយតម្លៃចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម

(VOVWORLD) - នាថ្ងៃទី២៨ ខែមីនា នៅរដ្ឋធានីហាណូយ អធិការកិច្ចរដ្ឋាភិបាលវៀតណាម រួមជាមួយតំណាងមកពីចក្រភពអង់គ្លេស ស្ថាប័នអភិវឌ្ឍរបស់អង្គការសហប្រជា ជាតិ (UNDP) ប្រចាំវៀតណាម រៀបចំសិក្ខាសាលាស្ដីពីរបាយការណ៍ស្រាវជ្រាវ ការពិតជាក់ស្ដែងនៃការអនុវត្តវិធីសាស្ត្រវាយតម្លៃចំពោះការងារប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយថ្នាក់ខេត្ត នៅវៀតណាមឆ្នាំ២០១៨។
បំពេញការវាយតម្លៃចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម - ảnh 1 លោក Tran Ngoc Liem អគ្គអធិការរងរដ្ឋាភិបាលវៀតណាម ថ្លែងនៅសិក្ខាសាលា

  ថ្លែងនៅទីនេះ លោក Tran Ngoc Liem អគ្គអធិការរងរដ្ឋាភិបាលវៀតណាម បានអះអាងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺ ជាភារកិច្ចស្នូលដែលត្រូវបានអនុវត្តន៍យ៉ាងញឹកញាប់។ ដំណោះស្រាយមួយក្នុង ចំណោមដំណោះស្រាយសំខាន់ៗនោះគឺបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងរដ្ឋ អំពីការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លេចធ្លោក្នុងនោះគឺការវាយតម្លៃ ចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយថ្នាក់ខេត្ត ដែលត្រូវបានអនុវត្តន៍ ដោយអធិការកិច្ចរដ្ឋាភិបាល។ នេះជាឆ្នាំទី៣ហើយដែលអធិការកិច្ចរដ្ឋាភិបាល រៀបចំការវាយតម្លៃចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយថ្នាក់ខេត្ត ហើយសម្រេចបាននូវលទ្ធផលដ៏ល្អណាស់។ ថ្លែងនៅសិក្ខាសាលា លោកស្រី Akiko Fujii អនុប្រធានតំណាង UNDP ប្រចាំវៀតណាមបានចាត់ទុកថា៖

        “ច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៨ នឹងចូលជាធរមានចាប់ ពីខែកក្កដាខាងមុខ ហេតុនេះហើយសិក្ខាសាលាថ្ងៃនេះមានសារសំខាន់ណាស់ ដើម្បីជួយអោយយើងក្រឡែកមើលឡើងវិញនូវរយៈពេល២ឆ្នាំនៃការវាយតម្លៃ ចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម តាមនោះកំណត់ ខ្លឹមសារដែលត្រូវការកែលំអ ក៏ដូចជាដាក់ចេញអនុសាសន៍សម្រាប់ការកសាង ឯកសារណែនាំការប្រតិបត្តិច្បាប់ ផងដែរ។ ការប្រតិបត្តិច្បាប់ប្រយុទ្ធប្រឆាំងនឹង អំពើពុករលួយឆ្នាំ២០១៨ ប្រកបដោយជោគជ័យនោះ គឺជាកូនសោដើម្បីជួយ អោយវៀតណាមអាចសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ ជាពិសេសគឺគោលដៅលេខ១៦ស្ដីពីសន្តិភាព យុត្តិធម៌និងរបៀបរបប រឹងមាំ”។

        លោកស្រី Akiko ក៏បានអះអាងថា UNDP វាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយរបស់វៀតណាម ហើយត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភរដ្ឋាភិបាល វៀតណាមនិងបណ្ដាដៃគូក្នុងការអនុវត្តអនុសញ្ញាស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ